អាហារដែលយើងបរិភោគរាល់ថ្ងៃមិនល្អទាំងអស់នោះទេ ព្រោះអាហារខ្លះមានប្រើសារធាតុគីមី ហើយសារធាតុទាំងនោះអាចជាមូលហេតុធ្វើឲ្យខ្លួនយើងមានជាតិពុលក្នុងខ្លួន និងប៉ះពាល់ដល់សុខភាព យើងជាខ្លាំង។
ដើម្បីឲ្យមានសុខភាពល្អ អ្នកត្រូវធ្វើសកម្មភាពប្រចាំថ្ងៃមួយចំនួន ដើម្បីបណ្តេញជាតិពុលចេញពីក្នុងខ្លួន។
ខាងក្រោមនេះ CEN សូមណែនាំពីសកម្មភាពងាយៗមួយចំនួន ដែលយើងគ្រប់គ្នាអាចធ្វើបាន ដើម្បីបណ្តេញជាតិពុលចេញពីក្នុងខ្លួនបាន។ សកម្មភាពទាំងនោះរួមមានដូចជា៖
– ការហាត់ប្រាណជាប្រចាំថ្ងៃ
– ងូតទឹកក្តៅឧណ្ឌៗ ឬស្ទីម
– ញ៉ាំទឹកឲ្យបានច្រើនរៀងរាល់ថ្ងៃ
– កាត់បន្ថយបញ្ហាស្ត្រេស
– ញ៉ាំពពួកបន្លែ និងគ្រាប់ធញ្ញជាតិ៕ សុភ័ក្ត្រ
ប្រភព៖ beauty and health