Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​អាវុធ​នៅ​មុខ​ផ្ទះ​អគ្គស្នងការ​នគរបាល​ជាតិ ៖ អ្នកបាញ់​គឺជា​មេធាវី​

​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​៧​មករា បានឲ្យដឹងថា ករណី​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ នៅក្បែរ​ភូមិគ្រឹះ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ នាយឩ​ត្ត​ម​សេ​នី​យ៍ នេ​ត សាវឿន ក្នុង​សង្កាត់​វាលវង់ កាលពី​យប់​ថ្ងៃ​ទី​១៨​នោះ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ជនរងគ្រោះ​ដែល​ជា​និស្សិត សាលា​នី​ម​២​នាក់ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដែល​ម្នាក់​ត្រូវបាន​លោក​មេធាវី អ៊ិត ពិសិដ្ឋ​រង្សី បាញ់​រងរបួស​មេជើង​ខាងស្ដាំ និង​ម្នាក់​ទៀត​ត្រូវ​មេធាវី អ៊ិត ពិសិដ្ឋ​រង្សី​គំរាម​បាញ់សម្លាប់​។​

​ករណីនេះ គឺ​ដំបូង​លោក​មេធាវី​បង្ក និង​ជនរងគ្រោះ​ទាំង​២​ជា​មនុស្ស​ស្គាល់គ្នា ហើយ​បាន​ញ៉ាំ​ការ​ជាមួយគ្នា​នៅ​យប់កើតហេតុ តែ​ពេល​ញ៉ាំ​ការ​នោះ​ជន​បង្ក​ចេញមក​មុន ហើយ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ទៅ​ទទួលទាន​បន្ត​នៅ​ហាង​ទារ​ខ្វៃ​នៅ​ជិត​ផ្ទះ​អគ្គស្នងការ​នគរបាល​ជាតិ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា តែ​ជនរងគ្រោះ​មិន​ទាន់​ចេញ​ទៅ​ភ្លាមៗ​ទេ​។ រហូត​យប់​បន្តិច​ជនរងគ្រោះ​ក៏​ចេញ​ទៅ​ជួប ពេល​ទៅ​ដល់​មុខ​ហាង​ក៏​ឃើញ​សន្តិសុខ​ហាង​គ្រា​លោក​មេធាវី​ឡើង​ឡាន​ទំនង​ស្រវឹង ជនរងគ្រោះ​ក៏​ទៅ​និយាយ​សុំ​ជូន​ទៅ​ផ្ទះ ក៏​ស្រាប់តែ​លោក​មេធាវី​ដក​កាំភ្លើងខ្លី​ម៉ាក​ឡុកបាញ់​ទៅ​ដី​២​គ្រាប់​បណ្ដាល​ឲ្យ​មួយ​គ្រាប់​បាន​ទៅ​ត្រូវ​មេជើង​ខាងស្ដាំ ជនរងគ្រោះ​ឈ្មោះ លី តុលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ហើយក៏​បាន​យក​កាំភ្លើង​ទៅ​ភ្ជុង​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ សិដ្ឋ ព្រមទាំង​បាន​និយាយថា ហែ​ង កុំ​ចេះ​ប្រយ័ត្ន​អញ​បាញ់​ងាប់​។ បន្តិចក្រោយមក​ក៏​ត្រូវ​នគរបាល​ទៅដល់ ឃាត់ខ្លួន​ជនបង្ក​យក​ទៅ​សួរនាំ​។​

​ជន​បង្ក​ជា​មេធាវី ឈ្មោះ អ៊ិត ពិសិដ្ឋ​រង្សី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មាន​ទីលំនៅ​សង្កាត់​ភ្នំពេញ​ថ្វី​ខណ្ឌ័​សែន​សុខ ។ នៅ​ចំពោះមុខ​សមត្តកិច្ច​លោក​មេធាវី​ដែល​ជា​ជន​សង្ស័យ​នោះ​បាន​សារភាព​ថា មុន​កើតហេតុ​រូប​គាត់​បាន​ចេញ​ពី​ហូប​ការ រួច​ជិះ​រថយន្ត​របស់​ខ្លួន ម៉ាក Lexus 470 ពណ៌​ស ពាក់​ស្លាក​លេខ 2AP-8254 តែម្នាក់ឯង ទៅ​ផឹក​បន្ត​ជាមួយ​មិត្តភក្តិ នៅ​ចំណុច​កើតហេតុ ផ្លូវ​លេខ​២១១ កែង​ផ្លូវ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។ ក្រោយមក​ក៏​មាន​ការ​បង្អាប់​គ្នា​ជាមួយ​មិត្តិភក្តិ​ទៅវិញទៅមក ដោយ​ទ្រាំ​នឹង​ពាក្យ​បង្អាប់​របស់​មិត្តភក្តិ​មិន​បាន​ក៏​ដក​កាំភ្លើង​របស់ខ្លួន ម៉ាក GLOCK បាញ់​ទៅលើ​ចំនួន​២​គ្រាប់ តែ​មិន​បណ្តាលឲ្យ​ត្រូវ​នរណា​ទេ គ្រាន់​តែ​បង្ក​ឲ្យមាន​ការភ័យខ្លា​ច​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ប៉ុណ្ណោះ ។​

​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយថា ការបាញ់បោះ​ពីមុន​មាន​តែ​កូន​អ្នកធំ កូន​អ្នក​មាន​លុយ​ចាយ​អត់​អស់​និង​កូន​អ្នកមានអំណាច​អាវ៉ាសែ​ក្មេងស្ទាវ បងតូច​បងធំ ក្មេង​ទំនើង​ទេ​ដែល​យក​កាំភ្លើង​បាញ់ប្រហារ​គ្នា បាញ់សម្លាប់​គូ​ជម្លោះ​បាញ់​បង្អួត​ស្រី​ស្នេហ៍​តាម​ទីសាធារណៈ​ពេល​រាត្រី ឥឡូវ​នេះ​ដោយ​ស្រុក​ខ្មែរ​សេរីភាព​ហួស​សូម្បី​តែ​មេធាវី​ក៏​យក​កាំភ្លើង​មក​បាញ់បោះ​អនាធិបតេយ្យ​ដែរ​គ្រាន់តែ​ខឹង​មិត្តភក្តិ​បង្អាប់ ពេល​កំពុង​ផឹកស៊ី​។​

​មេធាវី​មាន​តួនាទី​គ្រាន់តែ​ជា​អ្នកការពារ​ឬ​ស៊ីឈ្នួល ការពារ​ក្ដី​ជូន​ជនរងគ្រោះ​សោះ​បែរជា​ពេលនេះ​មាន​កាំភ្លើង​បាញ់​បោះ​សេរី​បង្ក​ភាពអនាធិបតេយ្យ​ដូច​ក្រុម​ក្មេង​ទំនើង​អស់​ទៅហើយ​។​ពី​មាន​មាន​ឧកញ៉ា​ទំនើ​ង ឯកឧត្ដម​ទំនើង ឧត្ដមសេនីយ៍​ទំនើង​បាញ់បោះ​ទេ​។​តើ​សមត្ថកិច្ច​អស់​សមត្ថភាព​ទប់ស្កាត់​ឬ​បង្ក្រាប​ឬ​ក៏​ក្រុម​អនាធិបតេយ្យ​កក្រើក​ឡើង​វិញ​នៅ​ទីក្រុង​ភ្នំពេញ​។ ចាំមើលៗ​តើ​ក្រុម​អនាធិបតេយ្យ​មានឱកាស​បានយូរ​ឬ​សមត្ថកិច្ច​បង្ក្រាប​បាន​លឿន​នោះ​ទេ​សូម​រង់ចាំ​មើល​ទាំងអស់គ្នា​៕ ដោយ ៖ កូឡាប​

 

spot_img
×