ខេត្ដកំពង់ស្ពឺ ៖ បុរសម្នាក់កើតចិត្ដក្ដៅក្រហាយ មិនសប្បាយហាទ័យ ប្រេីកណ្ដាប់ដៃទះកំផ្លៀង បណ្ដាលឲ្យហូរឈាមត្រចៀក ទាញកាំបិតផ្គាក់ ប៉ុនប៉ងកាប់ប្អូនស្រីខ្លួនឯងឲ្យស្លាប់ តែត្រូវបានអ្នកភូមិនាំគ្នាជួយអន្ដរាគមន៍ឃាត់ខ្លួនប្រគល់ជូននគរបាល ។
ថ្ងៃអាទិត្យ ទី ១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ៥០ នាទី នៅចំណុចភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បុរសម្នាក់ក្លាយជាជនល្មេីសព្រោះតែទះកំផ្លៀងប្អូនស្រីហូរឈាមនិងទាញកាំបិតផ្គាក់ប្រុងកាប់អោយស្លាប់ តែត្រូវបានប្រជាពលរដ្ឋក្នុងភូមិនាំគ្នាអន្ដរាគមន៍ចាប់ដកហូតកាំបិតប្រគល់ជូនសមត្ថកិច្ចនគរបាលចាត់ការ ។
ជនសង្ស័យមានឈ្មោះវឿន ពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានទាញកាំបិតផ្គាក់កាប់ទៅលើឈ្មោះវឿន ស្រីរត្ន័ ភេទស្រី អាយុ ២១ ឆ្នាំ នៅភូមិឃុំជាមួយគ្នាត្រូវជាប្អូនស្រីបង្កើត មុនឈានដល់សកមមភាពទាញកាំបិតផ្គាក់គឺជនសង្ស័យបានបង្កហឹង្សាដោយទះកំផ្លៀងបណ្ដាលឲ្យហូរឈាមចម្រុះ មូលហេតុ គឺជនបង្កសុំលុយពីប្អូនមិនបានហើយក៏កេីតជារឿងហេតុតែម្ដង។
ក្រោយមានការអន្ដរាគមន៍ពីបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ប្រគល់ជូនសមត្ថកិច្ចចាត់ការកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ កូឡាប