ជីវិតក្នុងសម័យកាល ៤.០ ដ៏មមាញឹកក្រៃលែងនោះ ជាមូលហេតុចម្បងបណ្តាលឲ្យសុខភាពត្រូវថមថយ ។ លើសពីនេះទម្លាប់ធ្វេសប្រហែសក្នុងការបរិភោគសាច់ តែធ្វើឲ្យកើតមានជំងឺមិនចេះចប់ ។
ចាស់បុរាណច្រើនមានពិសោធន៍ព្យាបាលតាមរបៀប “ពិសបង្ក្រាបពិស” តែឥឡូវអ្នកជំនាញខាងបុរាណឱសថ និងអាហារូបត្ថម្ភបានទូន្មាន បញ្ហាខ្លះដើម្បីការពារសុខភាពតាមលំនាំស្រដៀងគ្នាគឺ យកអាហារល្អកម្ចាត់ចោលផលវិបាកនៃអាហារមិនល្អ ត្រូវបានអ្នកបរិភោគមុននោះ ។ ជាអាទិ៍រួមមាន ៖
១. បរិភោគយ៉ាអួរ (ទឹកដោះគោជូរ) ក្រោយបរិភោគស៊ុប
ក្នុងស៊ុប និងគ្រឿងទេស ព្រមទាំងការបរិភោគក្នុងសភាពពុះក្តៅ វារំញោចក្រពះខ្លាំងណាស់ ។ ហេតុនេះគួរក្រោយបរិភោគស៊ុប គួរហូបយ៉ាអួរ១កំប៉ុង ដើម្បីការពារភ្នាសក្រពះរបស់អ្នកធ្វើឲ្យគេចផុតពីរោគក្រពះ ។
២.ក្រោយបរិភោគមីកញ្ចប់គប្បីឆ្លៀតហូបផ្លែឈើឲ្យបានច្រើន ៖
ដឹងហើយថា មីកញ្ចប់ជាអាហារមួយដែលបើមិនចាំបាច់គឺគ្មានដំបូន្មានណាមួយលើកទឹកចិត្តឲ្យបរិភោគទេ ។ វាជាអាហារដែលខ្វះវីតាមីន ប្រូតេអ៊ីន… ។ល។
ហេតុនេះការហូបបន្ថែមរបស់ប៉ោម ក្រូច ត្របែក ស្វាយ…។ល។ វានឹងបំពេញបន្ថែមកង្វះវីតាមីន ជាតិរ៉ែ… ដល់រាងកាយ ។
វាក៏ជំរុញឲ្យដំណើរការរំលាយអាហារ (មី) បានងាយស្រួល លឿនជាងមុន ។
៣.បរិភោគចេក បន្ទាប់ពីហូបអាហារដុត អាំង ៖
វិទ្យាសាស្ត្របានព្រមានហើយថា គ្រឿងអាំង មានហានិភ័យនាំឲ្យកើតមហារីកព្រោះវាផលិតចេញជាសារធាតុ benzopyrene នៅអំឡុងពេលអាំង ។
អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា ចេកអាចរារាំងកត្តាហានិភ័យខាងលើបានមួយកម្រិត ហើយវាជួយការពារប្រព័ន្ធរំលាយអាហាររបស់អ្នកទៀតផង ។
កិនឃិនឆាយ១ក្តាប់ ក្រោយពេលបរិភោគអាហារខ្លាញ់ច្រើន ៖
ក្រោយពិធីជប់លៀងមួយសម្បូរទៅដោយអាហារខ្លាញ់ អ្នកគប្បីយកឃិនឆាយ១ក្តាប់មកកិន ឬបរិភោគតែម្តង ។ ព្រោះវាសម្បូរទៅដោយ Cellulose ជួយ “រុញច្រាន” សារជាតិខ្លាញ់ឲ្យចេញក្រៅបានយ៉ាងល្អប្រសើរ ។
៥. យកស្រូវសាលី ឬសំបកក្រូចមកដាំផឹក ៖
យកស្រូវសាលីមកលីង ឬសំបកក្រូចហាលស្ងួតដាំទឹកផឹកបន្ទាប់ពីការបរិភោគច្រើនធ្វើឲ្យហល់ ឬហើមពោះ ព្រោះសារធាតុ allantoin វារំញោចឲ្យក្រពះបញ្ចេញរំអិលបង្កើនចលនារំលាយអាហារ ។
៦.ផឹកទឹកខ្ញី ក្រោយពេលហូបក្តាម ៖
ក្តាមជាអាហារមានធាតុត្រជាក់ខ្លាំង អ្នកមានប្រព័ន្ធរំលាយអាហារខ្សោយច្រើនឈឺពោះ រាករូស បន្ទាប់ពីហូបវា ។
ទឹកខ្ញីលាយជាមួយស្កផែនបន្តិច នឹងធ្វើឲ្យក្រពះមានកម្តៅបង្កើនចលនារំលាយអាហារ ។ ប៉ុន្តែចំពោះអ្នកទឹកនោមផ្អែមពុំត្រូវដាក់ស្ករទេ ។
៧. ផ្លែទម្លាប់មួយផ្លែជួយកាត់បន្ថយអការៈក្អក ៖
“ទម្លាប់” ជាផ្លែឈើមួយជួយដល់ប្រព័ន្ធដកដង្ហើម ប៉ុន្តែគប្បីនាំវា វាពុំមែនជាអាហារអាចបរិភោគ គ្រាពោះទទេឡើយ ព្រោះសារធាតុ axit tannic នៅក្នុងផ្លែឈើនោះ វាងាយបង្កជាដុំពកក្នុងក្រពះ ។