Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារព័ត៌មាន របស់​ប្រទេស​ជប៉ុន បាន​ផ្សាយ​ថា ជនជាតិ​ជប៉ុន​ពីរ​នាក់​នោះ ដោយសារ​ជំពាក់​លុយ​ធនាគារ ទើប​ប្លន់​រថយន្ត​

​ភ្នំពេញ​ ៖ ករណី​ជនជាតិ​ជប៉ុន ​២​ នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​ចាប់ខ្លួន ជាប់​ពាក់ព័ន្ធ​នឹង​ធ្វើ​សកម្មភាព​អារ​-​ក​សម្លាប់​អ្នកបើក​រថយន្ត​រត់​តាក់ស៊ី ត្រូវបាន​សារព័ត៌មាន​របស់​ប្រទេស​ជប៉ុន​ផ្សាយ​ថា ដោយសារ​ជំពាក់​លុយ​ធនាគារ ៣៥០០០​ដុល្លារ គ្មាន​សមត្ថភាព​សង ក៏​បែកគំនិត ប្លន់​បែប​ហ្នឹង កាល​វេលា​ម៉ោង​១៧និង០០​នាទី ថ្ងៃទី​១៧ ​ខែ​មីនា​ ឆ្នាំ​២០១៩ ម្សិលមិញ នៅ​ចំណុច​ខាងលិច​ជញ្ជីង​ថ្លឹង​រថយន្ដ ស្ថិតក្នុង​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​រៀបចំ​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​បញ្ជូនទៅ​តុលាការ​។​

​ជនសង្ស័យ ទី​១.​ឈ្មោះ ISHIDA KEIMON ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ និង​ទី​២.​ឈ្មោះ NAKAKUKI RYUJI ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ ទាំង​ពីរ​នាក់​នេះ ជា​ជនជាតិ​ជប៉ុន ។​

​ជនរងគ្រោះ​ដែល​ជា​ម្ចាស់​រថយន្ត មានឈ្មោះ ហ៊ឹម ចាន់ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ ជាន់​ត្រាច ឃុំ​ឈូក​ដាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បច្ចុប្បន្ន រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់ ស្លរ​ក្រាម ក្រុង​/​ខេត្តសៀមរាប ។​

​តាម​ប្រភព​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា បុរស​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ ជាប់​សង្ស័យ​លើ​ករណី​ឃាតកម្ម ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ពួក​ចាប់ខ្លួនបាន ក្នុង​ពេល​រត់​គេចខ្លួន បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព អារ​-​ក សម្លាប់​អ្នកបើក​រថយន្ត​រត់​តាក់ស៊ី បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ រួច​រុញ​សព​ជនរងគ្រោះ​ទម្លាក់​មក​លើ​ផ្លូវ ហើយ​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ ខណៈ​ហេតុការណ៍​នេះ បាន​កើត​ឡើង នៅវេលា​ម៉ោង ១៧ ថ្ងៃទី ១៧ ខែ​មីនា ឆ្នាំ​ ២០១៩ នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ស្ថិត​ក្នុង​ទឹកដី​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។​

​តាម​ប្រភព​បានឲ្យដឹង​ទៀត​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក ហាយ​ឡិន​ឌឺ ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ ២AB ៥២១៨ បាន​បើក​មក​ឈប់​នៅ​កន្លែងកើតហេតុ រួច​ក៏​ស្រាប់តែ​គេ​ឃើញ​មាន​ការប្រតាយប្រតប់​គ្នា​រវាង​អ្នកបើករថយន្ត និង​អ្នកជិះ ហើយ​បន្តិចក្រោយមក ក៏​ឃើញ​អ្នកបើក​រថយន្ត​ដែល​ខ្លួនប្រាណ​ប្រលាក់​ជោគ​ដោយ​ឈាម​ត្រូវ​គេ​ទម្លាក់​ចេញពី​រថយន្ត រួច​មនុស្ស​ដែល​នៅក្នុង​រថយន្ត​ក៏​បើក រថយន្ត​គេចចេញ​ពី​កន្លែងកើតហេតុ​ឆ្ពោះ​មក​ទិសខាងកើត ក្នុង​បំណង​ចូល​ក្រុង​សៀមរាប តែ​ចៃដន្យ​អាក្រក់​រថយន្ត​នោះ​បើក​រត់​បាន​ប្រមាណ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ បាន​បុក​ជាមួយ​គោយន្ដ​កន្ដ្រៃយ៍ដឹ​កស្រូវ ស្រប​ទិស​គ្នា​ទៅ​មុខ​លែងរួច បន្ទាប់​មក​ជនសង្ស័យ​ទាំង ​២ ​នាក់​បាន​ចុះ​រត់​កាត់​វាលស្រែ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន ៕ ដោយ​ ៖ កូឡាប​

 

×