ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមអំពាវនាវបងប្អូនជនរួមជាតិ ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ការពារ និងបង្កាគ្រោះអគ្គីភ័យក្នុងរដូវប្រាំងនេះ ព្រោះតាមការព្យាការណ៍ឧតុនិយម គឺអាកាសធាតុប្រទេសយើង នឹងឡើងកំដៅរហូតលើស៤០អង្សា ចាប់ពីពេលនេះតទៅ និងរហូតដល់រយៈពេលប្រមាណពីរខែទៀត ។
បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់បងប្អូនជនរួមជាតិ ប្រជាពលរេដ្ឋ អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ ការពារ និងបង្ការគ្រោះអគ្គិភ័យក្នុងរដូវប្រាំងនេះ។
យោងតាមការព្យាករណ៍ឧតុនិយម បានឲ្យដឹងថា អាកាសធាតុនៅប្រទេសយើងនឹងឡើងកំដៅរហូតដល់លើស៤០អង្សា ចាប់ពីពេលនេះតទៅ រហូតដល់រយៈពេលប្រមាណ២ខែទៅមុខទៀត ដែលនឹងធ្វើឲ្យអាកាសធាតុក្តៅ ស្ងួត ហួតហែង ងាយនឹងបណ្តាលឲ្យកើតគ្រោះអគ្គិភ័យ ជាយថាហេតុ ៕ ដោយ ៖ កូឡាប