ទីក្រុងដែលរបស់របរមានតម្លៃថ្លៃបំផុតបានរកឃើញហើយ សម្រាប់ឆ្នាំ ២០១៩ នេះ។ ទីក្រុងដែលជាប់ចំណាត់ថ្លៃលេខមួយ មិនមែនមានតែមួយទេ ប៉ុន្តែមានដល់ទៅ ៣ ទីក្រុងឯណោះ។
ទីក្រុងប៉ារីស សាំងហ្គាពួរ និងទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់លេខ ១ស្ទួន ជាទីក្រុងដែលមានតម្លៃថ្លៃបំផុតក្នុងលោក។ នេះបើតាមការស្ទង់មតិពីតម្លៃនៃការរស់នៅទូទាំងពិភពលោក របស់ស្ថាប័នស្រាវជ្រាវ និងវាយតម្លៃសេដ្ឋកិច្ច (Economist Intelligence Unit) សម្រាប់ឆ្នាំ ២០១៩នេះ។
ទីក្រុងប៉ារីរបស់បារាំង បានស្ថិតក្នុងចំណោមទីក្រុងទាំង ១០ដែលមានតម្លៃថ្លៃបំផុត ចាប់តាំងពីឆ្នាំ ២០០៣ម្លេះ ហើយឆ្នាំនេះ ប៉ារីសបានឡើងមកចំណាត់ថ្នាក់លេខមួយ ខណៈដែលទីក្រុងហុង ដែលកាលពីឆ្នាំមុនស្ថិតនៅចំណាត់ថ្នាក់លេខ ៤ បានឡើងមកចំណាត់ថ្នាក់លេខ ១ស្ទូនជាមួយនឹង បារាំង និងសាំងហ្គាពួរ។
សូមបញ្ជាក់ថា ការស្ទង់ពីតម្លៃនៃការរស់នៅ ដែលធ្វើឡើងជារៀងរាល់ថ្ងៃ បានធ្វើការវាយតម្លៃទៅលើតម្លៃនៃរបស់របរចំនួន ១៥០ មុខ ក្នុងទីក្រុង ១៣៣ ទូទាំងពិភពលោក។
ខាងក្រោមនេះជាបញ្ជីពេញលេញនៃទីក្រុង ១០ដែលមានតម្លៃថ្លៃបំផុតក្នុងលោក ៖
១. ប៉ារីស ( បារាំង )
១. សាំងហ្គាពួរ (សិង្ហបុរី)
១. ហុងកុង (ចិន)
៤. ហ្សូរិច Zurich (ស្វីស)
៥. ហ្សឺណែវ Geneva (ស្វីស)
៥. អូសាកា (ជប៉ុន)
៧. សេអ៊ូល (កូរ៉េខាងត្បូង)
៧. កូផេនហាហ្គេន Copenhagen (ដាណឺម៉ាក)
៧. ញូវញ៉ក (អាមេរិច)
១០. តេល អាវីវ Tel Aviv (អ៊ីស្រាអ៊ែល)
១០. ឡូស អេនជេឡេស (អាមេរិច)
អត្ថបទប្រែសម្រួលដោយ ៖ សុភ័ក្រ
ប្រភព ៖ CNN