Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឱ្យ​មន្ទីរ​ជំនាញ​ធ្វើ​ផ្លូវ​វាង ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ មុន​ថ្ងៃ​សង្ក្រាន្ត​ស្វាយរៀង​ចូលមក​ដល់​

​ខេត្ត​ស្វាយរៀង​ ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ បានធ្វើការ​ជម្រុញ​ឱ្យ​មន្ទីរ​ជំនាញ​ធ្វើ​ផ្លូវ​វាង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​មុន​ថ្ងៃ​សង្ក្រាន្ត​ស្វាយរៀង​ចូលមក​ដល់​ខណៈដែល​ស្ពាន​តា​ហោ​កំពុង​ស្ថាបនា​មិន​ទាន់​ហើយ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ស្ពាន​តា​ហោ​ដែល​រួម​ដំណើរ​ដោយ​លោក​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​សា​ស្ថាបនា​ស្ពាន​តា​ហោ ស្ថិតនៅ​សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ដែល​ការសាងសង់​មកដល់​ពេល​សម្រេច​បាន​៨០%​។

​បើ​ទោះ​ជា​ស្ពាន​នេះ​មិន​ទាន់​ហើយ​១០០% តាម​ការគ្រោងទុក​មុន​ថ្ងៃ​សង្ក្រាន្ត​ស្វាយរៀង​ចូលដល់​ក៏ពិតមែន លោកភិបាល​ខេត្ត បាន​ជម្រុញ​អោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ធ្វើ​ផ្លូវ​វាង​នៅ​ខាងក្រោម​ស្ពាន និង​អគ្គីសនី​ស្វាយរៀង​រៀបចំ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​នូវ​ចំណុច​នេះ​ឲ្យបាន​ល្អ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទៅ​មក​នា​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ (​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង​) និង​ចូល​មក​ដល់​នា​ថ្ងៃ​ទី​១៤-១៥ និង​១៦​ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខនេះ​។

​បើ​តាម​ការអៈអាង​របស់​ក្រុមហ៊ុន​ទទួល​ការសាងស​ង់​បាន​ប្រាប់​អោយដឹងថា ស្ពាន​នេះ​គ្រោង​ស្ថាបនា​រួចរាល់​១០០%​នា​ចុងខែ​ឧសភា ខាងមុខ​។

​បន្ទាប់​ពី​អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ស្ពាន​តា​ហោ​លោក​អភិបាលខេត្ត​បាន​បន្ត​ចុះ​ពិនិត្យ​មើល​ការស្ថាបនា​ច្រាំងទន្លេ​វ៉ៃ​គោ​ដែល​កំពុង​រៀបចំ​ជា​សួនច្បារ កន្លែង​ហាត់ប្រាណ និង​ជា​កន្លែង​លំហែ​កម្សាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​នា​ថ្ងៃ​អនាគត​ផងដែរ​ ៕ ​វ៉ៃកូ​

 

×