ឆ្នាំជូត ៖ ការងារកំពុងរីកចម្រើន អ្នកអាចពង្រីកល្អសមត្ថភាពច្នៃប្រឌិត ឱកាសថ្មីៗលេចឡើង ត្រូវប្រញាប់ចាប់យកឲ្យទាន់ពេល និងមិនត្រូវមើលស្រាលកំហុសតូចៗ ។ មនោសញ្ចេតនាមិនល្អ ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៣ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌នាំសំណាង ស , ក្រហម ។ ឆ្នាំអ្នកយកអាសា រកា , ចរ ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកជួបសំណាងល្អអំពីរឿងលុយកាក់ ។ មានអ្នកនៅត្រូវរង្វាន់ ទោះបីមិនច្រើន តែគ្រប់នាំមកនូវភាពសោមនស្សរីករាយឲ្យអ្នក ។ ប៉ុន្តែកុំលូកលាន់យកប្រាក់ទៅផ្សងសំណាងថែម ដែលនឹងជួបរឿងស្តាយក្រោយទៅវិញ ។ ការងារក៏ល្អប្រសើរ គ្រប់យ៉ាងសុទ្ធតែអាចសម្រេចបានតាមបំណង ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៥ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌នាំសំណាង ប្រផេះ , ខៀវ ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ ៕
ឆ្នាំខាល ៖ ថ្ងៃនេះអ្នកមានអារម្មណ៍តប់ប្រមល់ ភ័យខ្លាច តែការពិតគឺជាប្រផ្នូលព្រមានឲ្យអ្នកគួរបង្ការបញ្ចៀសត្រូវគេក្បត់និងមានការបាត់បង់ ។ នេះពុំមែនជាថ្ងៃល្អ ដើម្បីចាប់ផ្តើមគម្រោងការថ្មី ក៏ដូចកុំងាយជឿអ្នកដទៃពេក ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌នាំសំណាង ស្វាយ , ស ។ ឆ្នាំអ្នកយកអាសា មមែ , ចរ ៕
ឆ្នាំថោះ ៖ ដើម្បីបញ្ចៀសការប្រឈមមិនគួរឲ្យកើតមានក្នុងការងារ អ្នកចាំបាច់ត្រូវប្រឹងប្រែងដោយលទ្ធភាពទាំងអស់ដែលខ្លួនមានដើម្បីដោះស្រាយទំនាស់ ។ ប្រសិនជិតមានរឿងអ្វីធ្វើឲ្យអ្នកងាយនាំដល់ការប្រទាញប្រទង់នោះគួរចៀសឲ្យឆ្ងាយ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា វក , ម្សាញ់ ៕
ឆ្នាំរោង ៖ ពេលនេះអ្នកអាចជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការរកប្រាក់ ។ ហិរញ្ញវត្ថុរបស់អ្នកមានការប្រែប្រួលគួរជាទីពេញចិត្ត ប្រសិនព្យាយាមគឺនោះជាខ្ទង់ប្រាក់ដ៏ច្រើនក្នុងអនាគតឆាប់ៗ ។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នជាមួយគូប្រជែង ។ អាចគេនឹងបង្កគ្រោះថ្នាក់ឲ្យអ្នកច្រើនជាងអ្វីដែលអ្នកគិត ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៤ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , វក ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះមិនសូវល្អសម្រាប់អ្នក ។ ធ្វើអ្វីក៏ត្រូវប្រយ័ត្នប្រយែង និងវិនិច្ឆ័យឲ្យល្អិតល្អន់ ។ មានអ្នកនឹងទទួលដំណឹងធ្លាក់ពីជម្រើស រកស៊ីខាតបង់ តែកុំព្រួយចិត្តពេក ។ ចូរបន្ថែមថាមពលឲ្យខ្លួន និងប្រឹងប្រែងទ្វេដង ដើម្បីសម្រេចបានគោលដៅដែលខ្លួនប៉ងប្រាថ្នា ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៣ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ចរ ៕
ឆ្នាំមមី ៖ ថ្ងៃនេះអាចជារបត់មួយក្នុងជីវិតរបស់មនុស្សឆ្នាំមមី ពេលភាពស្មានមិនដល់ណាមួយនោះកើតឡើង នឹងធ្វើឲ្យអ្នកផ្លាស់ប្តូរការពិចារណា ផ្តើមពីនេះត្រៀមសម្រាប់បម្រែបម្រួលសកម្មជាង ។ នៅចំពោះមុខរាល់ការប្រឈមអាចនឹងមកដល់ ចូររក្សាស្មារតីនឹងនរ កុំធ្វើការសម្រេចចិត្តប្រញាប់ប្រញាល់ អន្ទះសាដែលអាចបង្កឥទ្ធិពលដល់អនាគត ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , វក ៕
ឆ្នាំមមែ ៖ ប្រសិនមានការសម្រេចចិត្តពាក់ព័ន្ធដល់ការកែច្នៃស្ថានភាពហិរញ្ញវត្ថុ ថ្ងៃនេះជាពេលវេលាអំណោយផលល្អចំពោះអ្នក ។ ឱកាសល្អដូច្នេះពុំមានច្រើន ហេតុនេះអ្នកកុំស្ទាក់ស្ទើរ អល់អែកយូរពេក ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៥,៦ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ស , ត្នោត ។ ឆ្នាំអ្នកយកអាសា មមែ , កុរ ៕
ឆ្នាំវក ៖ អ្នកប្រែជាមានអារម្មណ៍ធូរស្បើយ និងជឿជាក់លើខ្លួនឯងជាង ។ ចូរឆ្លៀតឱកាសនេះដើម្បីជំរុញប្រសិទ្ធភាពការងារឲ្យខ្ពស់ជាង ។ មានសញ្ញាបង្ហាញថា ឆាប់ៗនេះអ្នកអាចដើរតួនាទីលេចធ្លោមួយ និងក្លាយជាចំណុចចាប់អារម្មណ៍របស់មនុស្សជាច្រើន ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា ថោះ , ខាល ៕
ឆ្នាំរកា ៖ ថ្ងៃនេះចូរប្រយ័ត្នប្រយែងជាងពេលធ្វើជំនួញ ចុះកិច្ចសន្យា ឬធ្វើការព្រមព្រៀង ព្រោះអាចកើតមានកំហុសឆ្គង ។ អ្នកងាយជួបមនុស្សខ្លះភាពស្មោះត្រង់ក្នុងពេលនេះ ដូច្នេះចូរចៀសឲ្យឆ្ងាយនូវកិច្ចការអាចធ្វើឲ្យអ្នកត្រូវបាត់បង់ប្រាក់ធំ មិនត្រូវប្រថុយប្រថានក្នុងរឿងជំនួញ ឬចាប់ផ្តើមទិសដៅថ្មី១ ។
បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ ៕
ឆ្នាំចរ ៖ អ្នកទទួលបានដំណឹងល្អ ក្នុងរឿងលុយកាក់ ។ ចូរឆ្លៀតឱកាសនេះដើម្បីពង្រីកបណ្តាញជំនួញ ។ ការងារជួបការលំបាកត្រូវនឹងនរ ប្រឈមដោះស្រាយ និងសុំជាគំនិតពីអ្នកមានបទពិសោធន៍មុនៗ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា ចរ , រកា ៕
ឆ្នាំកុរ ៖ ការងារល្អប្រសើរ គ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គ និងថែមទាំងមានអ្នកជួយយកអាសាជ្រោមជ្រែងយ៉ាងច្រើន ។ លុយកាក់ក៏ធូរធារ ចំណូលកើនឡើងហួសពីការរំពឹងទុក ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ០,៨ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌នាំសំណាង ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , រោង ៕