Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​ព្រះរាជក្រឹត្យ ផ្តល់​នីតិសម្បទា​នយោបាយ​ដល់​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​៥ រូប

(​ភ្នំពេញ​) ៖ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ក្នុងនាម​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់ បានចេញ​ព្រះរាជក្រឹត្យ ចំនួន​៥ ដាច់ដោយឡែក​ពីគ្នា នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ផ្តល់​នីតិសម្បទា​នយោបាយ​ដល់​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ថ្នាក់ដឹកនាំ អតីត​បក្សប្រឆាំង​នេះ​៤​រូប​ផ្សេងទៀត បន្ទាប់ពី​ពួកគាត់​បានដាក់​សំណើ​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ ។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន និង អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤​រូប ដែល​ក្នុងនោះ​មាន លោកស្រី ទេព សុ​ទ្ធី​, លោក កង គឹម​ហាក់​, លោក ជីវ កត្តា និង លោក ច័ន្ទ សិលា បានដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​ ។​

​សូមបញ្ជាក់ថា គិត​រហូតដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​។​

​អតីត​ថ្នាក់ដឹកនាំ អតីត CNRP ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ រួមមាន ទី​១៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣៖ លោក ស៊ីម សុវណ្ណនី និង​ទី​៤៖ លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥៖ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦៖ លោកស្រី ទេព សុ​ទ្ធី​, ទី​៧៖ លោក កង គឹម​ហាក់ ទី​៨៖ លោក ជីវ កត្តា និង ទី​៩៖ លោក ច័ន្ទ សិលា​។​

​អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃទី​១៩​មីនា​នេះ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ពេលឮ​ដំណឹង​ថា មាន​មន្ត្រី​សំខាន់​ចំនួន​៥​នាក់​បន្ថែមទៀត បានដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ក្នុងនោះ​មាន​ទាំង​លោក​អ៊ូ ច័ន្ទ​រ័ត្ន ផង បានធ្វើ​ឲ្យ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​ការខកចិត្ត​យ៉ាងខ្លាំង ដោយ​ពួកគេ​បាន​រិះគន់ថា អំពើ​នេះ ជាការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ក្នុងចំណោម​អ្នកដាក់ពាក្យសុំ​ទាំងនោះ លោក​អ៊ូ ច័ន្ទ​រ័ត្ន រង​ការរិះគន់​ខ្លាំ​ជាងគេ ​៕ ដោយ​ ៖ កូ​ឡាប​

×