ហេតុការណ៍ចម្លែកនេះកើតឡើងនៅ….
តាមនោះស្ត្រីចំណាស់ត្រកូលតា អាយុ ៨៤ ឆ្នាំ ហើយខ្នងរបស់គាត់បានចាប់ផ្តើមឈឺ ហើយកោងចុះអស់កាលជាង ១០ឆ្នាំមកហើយ។ ៦ ឆ្នាំមកនេះវាកាន់តែកោងខ្លាំងព្រមទាំងឈឺចាប់ និងពិបាកក្នុងការចលនាដើរឡើងចុះ ។
ថ្មីៗនេះព្រោះតែដេកពុំបាន គាត់បានចេញពីផ្ទះដើរទៅខាងក្រៅនៅវេលាម៉ោងប្រមាណ២ ទៀបភ្លឺ ។ ព្រោះតែភ្នែកចាស់មើលពុំច្បាស់គាត់បានដើរប៉ះនឹងបង្គោលក្បែរមាត់ទ្វា ហើយខ្នងរបស់គាត់ដួលបោកលើដី ។
ក្រោយពេលដួលអ្នកស្រី តា មានការឈឺចុកចាប់យ៉ាងខ្លាំង ស្រែករកពុទ្ធោ! ។ ប៉ុន្តែគាត់ប្រឹងងើបឈរឡើង ។ អស្ចារ្យណាស់! ថ្វីបើខ្នងរបស់គាត់នៅឈឺ ប៉ុន្តែគាត់បែជាអាចឈរត្រង់ខ្លួនបាន ។
នៅថ្ងៃបន្ទាប់រឿងអស្ចារ្យមួយ បន្តកើតឡើង គ្រាគាត់នៅថតនាមន្ទីរពេទ្យ ។ តាមរយៈហ្វីល X Ray វេជ្ជបណ្ឌិតពុំបានរកឃើញថា មានរបួសអ្វីទាំងអស់ ។ ទោះបីយ៉ាងនេះក្តី ក៏វេជ្ជបណ្ឌិតទូន្មានកុំឲ្យគាត់អរជ្រុលភ្លេចខ្លួនឲ្យសោះ គឺពុំត្រូវចលនាខ្លាំងច្រើនទេ គួរឲ្យឆ្អឹងខ្នងរបស់ខ្លួនបាន…សម្រាកឲ្យច្រើន ។
ក្រោយពេលវិលមកផ្ទះ អ្នកជិតខាងពិតជាស្រឡាំងកាំងគ្រាឃើញយាយចាស់ខ្នងកោងម្នាក់ ស្រាប់តែឥឡូវបែរជាដើរត្រង់ខ្លួនទៅវិញ ។ ពួកគេថានេះជារឿងអស្ចារ្យក្នុងជីវិត ពិតជាពុំដែលឃើញមែន ៕ ចន្ទ្រា