Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ និង​ការកើនឡើង​កម្តៅ​ឡើងវិញ​ ​ចាប់ពី​ថ្ងៃ​ទី​២៦ មីនា ដល់​ទី​២ មេសា​

​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាស​ធាតុ ចាប់ពី​ថ្ងៃ​ទី​២៦ មីនា ដល់​ទី​២ មេសា ឆ្នាំ​២០១៩ ដែល​អាច​កើតមាន​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ និង​ការកើនឡើង​កម្តៅ​ឡើងវិញ​។​

​យោង​តាម​ការតាមដាន និង​សង្កេត​លើ​លក្ខណៈ​អាកាសធាតុ​ជាប្រចាំ សង្កេតឃើញថា នៅ​ថ្ងៃ​ទី​២៦ ដល់​ទី​២៩​ខែ​មីនា ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា រវាង​សម្ពាធ​ទាប (​ទិស​ខាងលិខ និង​ពាយ័ព្យ​) និង​សម្ពាធ​ខ្ពស់​នៃ​តំបន់​ខ្ពង់រាប​ចុះខ្សោយ ធ្វើឲ្យ​កម្រិត​ទឹកភ្លៀង​កក់ខែ ក៏​ធ្លាក់ខុះ​ផងដែរ​។ ទន្ទឹមនេះ កម្តៅ​នឹង​កើន​ឡើង​វិញ ដែល​កម្រិត​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤ ទៅ​៣៧​អង្សា​សេ​។ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​២ ខែ​មេសា ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា រវាង​សម្ពាធ​ទាប និង​សម្ពាធ​ខ្ពស់ បន្ត​កើត​ឡើង​វិញ សាជាថ្មី ម្តងទៀត ដែល​បណ្តាលឲ្យ​មាន​ភ្លៀងកើត​ឡើងវិញ​ជា​បន្តបន្ទាប់ ដែល​នាំ​មក​ជាមួយ​នូវ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ​។ ឯ​សីតុណ្ហភាព ជាទូទៅ មាន​ពី ៣០​ទៅ​៣៣​អង្សា​សេ​។​

​ក្រសួង​ធនធានទឹក ក៏​បាន​ជម្រាប​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​៕ ដោយ ​៖​ កូឡាប​

 

×