គ្រុនពោះវៀនគឺជាជំងឺមួយប្រភេទដែលបណ្តាលមកពីការឆ្លងបាក់តេរីមួយប្រភេទរាលដាលចូលក្នុងរាងកាយរបស់យើង និងធ្វើឲ្យប៉ះពាល់ដល់សេរីរាង្គជាច្រើនក្នុងខ្លួនយើង។
ជំងឺនេះវាអាចបង្កបញ្ហាទៅជាធ្ងន់ធ្ងរ និងអាចសម្លាប់ជីវិតយើងបានផងដែរ ប្រសិនជាមិនទទួលបាន
ការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
ប្រសិនជាមានអាការៈដូចខាងក្រោម អ្នកគួរស្វែងរកការព្យាបាលបន្ទាន់ ដើម្បីចៀសវាងភាពធ្ងន់ធ្ងរ។ រោគសញ្ញានៃជំងឺនេះមានដូចជា៖
– មានអាការៈក្តៅខ្លួន រងា
– ឈឺក្បាល
– អស់កម្លាំង
– ឈឺសាច់ដុំ
– បែកញើស
– ក្អកស្ងួត
– ឈឺពោះ
– រាក ឬទល់លាមក
– មានកន្ទួលរមាស់
– ហើមពោះ
– មិនឃ្លានអាហារ
– ស្រកទម្ងន់៕
សុភ័ក្ត្រ
ប្រភព៖ health