រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យមន្ត្រីជំនាញក្រោមឱវាទ នៅតាមរាជធានីខេត្ត អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងអាជីវករ នៅទូទាំងប្រទេសកម្ពុជា ត្រូវប្រមូលទឹកដោះគោម្សៅសម្រាប់ទារក និងមាតា ចំនួន ៣ប្រភេទ រួមមាន៖ CELIA AD 350G, CELIA MAMA 400G និង PICOT SL 350G ដែលកំពុងដាក់លក់ នៅលើទីផ្សារនានា ត្រឡប់មកវិញ ឬយកទៅរក្សាទុកជាបន្ទាន់។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា ទឹកដោះគោម្សៅទាំង ៣ប្រភេទនេះគឺសង្វាក់ផលឹិតកម្មខាងលើនេះ បានឆ្លងមេរោគដែលអាចបង្កើតជាជម្ងឺផ្សេងៗ នាំអោយប៉ះពាល់ដល់សុខភាពទាំងម្តាយ និងទារកជាដើម..។
អ្នកយកព័ត៌មាន CEN.COM.KH មិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីបំភ្លឺបន្ថែម លើរឿងនេះបានទេ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧៕ ដែន សីមា
ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល៖