ការប្រារព្ធទិវាវប្បធម៍ជាតិ ៣មីនា ក្នុងគោលបំណងរំលឹកគុណូបការ:ដ៏ធំធេងដល់បុព្វបុរសដូនតារបស់យើង ដែលបានបន្សល់ទុក នូវសម្បត្តិវប្បធម៍ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ ជាពិសេសតាមរយៈការរៀបចំបើកមហោស្រពល្ខោនស្រមោលស្បែកនេះ គឺដើម្បី បង្ហាញនូវតម្លៃបេតិកភណ្ឌវប្បធម៌របស់ដូនតា និង ខិតខំផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដល់គ្រប់ស្រទាប់មហាជន សំខាន់ចំពោះ យុវជន ដើម្បីរួមគ្នាគាំទ្រ ថែរក្សាការពារនូវទម្រង់បេតិកភណ្ឌសិល្ប:អរូបីនេះ ឲ្យបានស្ថិតស្ថេរគង់វង្សជានិរន្តរតទៅអនាគត ។
ទិវាវប្បធម៍ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៨ ក្រោមប្រធានបទ (យុវជនដើម្បីវប្បធម៍ជាតិ) ដោយផ្តោតសំខាន់លើការបន្តលើកកម្ពស់ស្មារតីប្រជាជន មហាជន ជាពិសេស យុវជនដែលជាអ្នកបន្តវេន និង ពិធីបើកមហោស្រពសិល្បះ ( ល្ខោនស្រមោលស្បែកធំ) លើកទី២ នៅខេត្តសៀមរាប ដែលបានប្រារព្ធធ្វើកាលពីរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ក្រោមអធិបតីភាពលោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្ប: និង លោកស្រីម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្ប: និង លោកអ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ គរុសិស្ស និស្សិត ក្រុមយុវជនកាយរឹទ្ធកម្ពុជា សិស្សានុសិសស្ស សិល្ប:ករ សិល្ប:ការិនី ចូលរួមប្រមាណជាង២០០នាក់ ដែលបាន ធ្វើឡើនៅសួនច្បារមហាសណ្ឋាគារអង្គរ ។
បន្ទាប់ពីលោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្ត ធ្វើកិច្ចស្វាគមន៍ និង សេចក្តីរាយការអំពីលទ្ធផល សកម្មភាពដែលមន្ទីរអនុវត្តក្នុងរយៈពេល១ឆ្នាំ ព្រមទាំងលើកនូវបញ្ហាប្រឈមមួយចំនួន និង របាយការណ៍អំពីមហោស្រពសិល្ប: ល្ខោនស្រមោលស្បែកធំរួចមក លោកស្រី យូ សុភា បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងយកចិត្តទុកដាក់លើកកម្ពស់តម្លៃវប្បធម៍ជាតិ នឹងបានផ្តល់នៅអនុសាសន៏ពាក់ព័ន្ធនិងវិស័យវប្បធម៍ ក្នុងគោលបំណងបណ្តុះសេចក្តីស្រឡាញ់ និងឆន្ទ ថែរក្សាការពារ អភិរក្ស និង អភិវឌ្ឍបេតិកណ្ឌវប្បធម៍ជាតិឲ្យរុងរឿងដូចកាលសម័យដើម ។
លោកស្រីបានបញ្ជាក់ទៀតថា យុវជននេះហើយ គឺជាទំពាំងស្នងឬស្សី ជាកម្លាំងសកម្មរបស់សង្គម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត នឹងត្រូវគិតគូរឲ្យបានត្រឹមត្រូវច្បាស់ លាស់ តាមរយ:ការផ្ទេរមរតពីអ្នកជំនាន់មុន ឲ្យបន្តវេនហើយអាចទទួលយកបានដោយមោទនភាព។ ចំពោះមហោស្រពនីមួយៗ ត្រូវចេះចម្រាញ់យកខ្លឹមសារ និងរូបភាពដ៏សម្បូរបែបយកមកបង្ហាញឲ្យមានភាពទាក់ទាញ់ និងសមស្របតាមបរិយាកាសសង្គម ដោយឈរលើមូលដ្ឋានអភិរក្សដើម្បីអភិវឌ្ឍ ពោលគឺរក្សាចាស់បង្កើតថ្មី ក៏ប៉ុន្តែត្រូវបំពាក់ដោយអត្តសញ្ញាណជាតិជាដើម។
លោកជុច ភឿន បានប្រសាសន៍ផងដែរថា ទិវាវប្បធម៍ជាតិ ០៣មីនា គឺជាទិវាដ៏មានសារសំខាន់ ហើយត្រូវបានប្រារព្ធរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកគុណូបការ:ដ៏ធំធេងដល់បុព្វបុរសដូនតារបស់យើង ដែលបានបន្សល់ទុក នូវសម្បត្តិវប្បធម៍ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និង ជាទិវាបង្កើយនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៍ទាំងនេះឲ្យគង់វង្សយូរអង្វែងតរៀងទៅ។ លោកបានបន្តទៀតថា សម្បត្តិវប្បធម៍ គឺជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ប្រកបដោយកិត្យានុភាព ជាមរតកប្រកបដោយសក្តានុពលដ៏ធំធេងបំផុត ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ហើយក៏ជាមូលដ្ឋានក្នុងការតភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយទៀត ឲ្យយើងចេះរួមរស់ជាមួយគ្នាដោយរួមសុខរួមទុក្ខ នឹងគ្មានការរើសអើងពូជសាស្ត្រជាដើម ។ ដូច្នេះយើងទាំងអស់គ្នាដែលជា ទាយាទ ត្រូវតែបំពេញកាតព្វកិច្ចក្នុងការធានាឲ្យបាន នូវសុខដុមភាពនៃពហុវប្បធម៍ជាតិ តាមរយ:ការថែរក្សាការពារ និងអភិវឌ្ឍ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ជំនាញ បច្ចេកទេស និងទេពកោសល្យវប្បធម៍ចម្រុះ ឲ្យបានដល់សាធារណ:ជន ជាពិសេសយុវជនជំ
នាន់ក្រោយនេះឯង ៕ ដោយ:កូឡាប