តាម BDNews24.com នោះ Arifa Sultana Iti អាយុ ២០ឆ្នាំ នៅភូមិ Shyamlagachhi ភាគនិរតីបង់ក្លាដេស បានបង្កើតបានកូនភ្លោះបន្ទាប់ពីទើបសម្រាលបានកូនម្នាក់នៅមុននោះ… ២៦ថ្ងៃ ។
ស្វាមីឈ្មោះ Iti Sumon Biswas ឲ្យដឹងថា នាងបានសម្រាលកូនដំបូងនៅមន្ទីរពេទ្យមហាវិទ្យាល័យ Khulna កាលពីថ្ងៃទី ២៥ កុម្ភៈ ។ ព្រោះកើតពុំគ្រប់ថ្ងៃខែ វាទើបបានចេញពីបន្ទប់ថែទាំពិសេសមកផ្ទះ ។
នៅថ្ងៃទី ២២ មីនា នាងបានឈឺពោះម្តងទៀត ហើយក៏បញ្ជូនទៅពេទ្យ Ad-Dwin គេបានវះកាត់សង្គ្រោះហើយនាងក៏បង្កើតបានកូន២នាក់ទៀត គឺស្រីមួយ ប្រុសមួយ ។
គ្រូពេទ្យនិយាយថា នេះជាករណីកម្រ ព្រោះនាងមានស្បូនដល់ទៅ…២ ៕ ចន្ទ្រា