ប្រធានាធិបតីអាមេរិច កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការព្រមានសារជាថ្មីថា នឹងធ្វើការបិទព្រំដែនរវាងអាមេរិច និងមិចស៊ិចកូ នៅអាទិត្យក្រោយតែម្តង ប្រសិនជាប្រទេសមិចស៊ិចកូ មិនមានវិធានការក្នុងការទប់ស្កាត់អន្តោប្រវេសន៍របស់ខ្លួនចូលមក អាមេរិចនោះទេ។
“ប្រសិនមិចស៊ិចកូមិនបញ្ឍប់អន្តប្រវេសន៍ខុសច្បាប់ចូលក្នុងអាមេរិចនៅព្រំដែនខាងត្បូងភ្លាមៗនោះទេ ខ្ញុំនឹងធ្វើការបិទព្រំដែន ឬបិទផ្នែកមួយដ៏ធំនៃព្រំដែននៅសប្តាហ៍ក្រោយតែម្តង”។
លោក ត្រាំនិយាយថា គាត់នឹងបិទព្រំដែនមិនឲ្យមានការធ្វើជំនួញរយៈពេលយូរ និងបញ្ជាក់ថា អាមេរិចមិនមានកន្លែងច្រើនទៀតទេសសម្រាប់ដាក់ជនអន្តោប្រវេសន៍ខុសច្បាប់។
“ពួកយើ់ងអស់កន្លែងឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ហើយ។ មិចស៊ិចកូអាចបញ្ឍប់វាបានយ៉ាងស្រួល”។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ជនអន្តោប្រវេសន៍មិចស៊ិចកូជាច្រើនបានឆ្លងព្រំដែនចូលក្នុងទឹកដីអាមេរិច ដើម្បីស្វែងរកជីវិតថ្មី នៅទឹកដីអាមេរិច ដែលជាហេតុធ្វើឲ្យលោកត្រាំ ប្តេជ្ញាសាងសង់ជញ្ជាំងព្រំដែនខ័ណ្ឌអាមេរិច និងមិចស៊ិកូ ដើម្បីការពារការលំហូរចូលខុសច្បាប់ដ៏ច្រើន របស់ជនអន្តោប្រវេសន៍ទាំងនោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ្ត
ប្រភព៖ CNN