ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2019 បានចេញសេចក្តី ជូនដំណឹងពីការរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
នៅក្នុងសេចក្រី ជូនដំណឹងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចាត់ទុកថាជាទី 14 ដល់ថ្ងៃទី 16 ខែមេសាឆ្នាំ 2019 ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់អោយបានជ្រាបថាដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញក៏ដូចជារក្សាបាននូវប្រពៃណីជាតិនិងសេចក្កី ថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើងរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសមួយជាមួយជាយុវជនយុវនារីសិស្សនិងនិស្សិតកម្មករនិងកម្មការិនីទាំងអស់ដូចខាងក្រោមត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យឲ្យប្រុងប្រយ័ត្ននិងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀនធូបភ្លើងចង្ក្រានចរន្តអគ្គិសនីដើម្បីរក្សាបានទ្រព្យសម្បត្តិអាយុជីវិតផ្ទាល់ខ្លួននិងអ្នកដទៃចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទនិងជៀសវាងដាច់ខាតការលេងបាញ់ទឹកជះទឹកគប់ស្បោងទឹកលាបធ្យូងប៉ាតម្សៅទារកដោយដៃឬវាយដោយរំពាត់ដល់អ្នកដំណើរឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួននិងអ្នកដំណើរព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ ដោយសារនូវភាពថ្លៃថ្នូរសក្តិសមជាកុលបុត្រកុលធីតាខ្មែរ។
លោកអភិបាលរាជធានីភ្នំពេញក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្តនិងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណីសេចក្តី ថ្លៃថ្នូររបស់ជាតិក៏ដូចជាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ៕ ដោយ ៖ កូឡាប