ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំវេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញនិងអង្គការសង្គមស៊ីវិលដែលនឹងប្រព្រត្តទៅនៅថ្ងៃទី 9 ខែមេសាឆ្នាំ 2019 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
រដ្ឋបាលរាជធានីថ្ងៃទី 1 ខែមេសាឆ្នាំ 2019 បានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំវេទិកាពិគ្រោះយោបល់ស្តីពីភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញនិងអង្គការសង្គមស៊ីវិល។ ក្នុងសេចក្តី ជូនដំណឹងនេះលោកឃួងស្រេងអភិបាលរាជធានីភ្នំពញបានថ្លែងថាវេទិកានេះធ្វើឡើង ក្រោមអធិបតីភាពលោកម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញអញ្ជើញចូលរួមពិគ្រោះយោបល់ នឹងឆ្លើយតបរកដំណោះស្រាយបញ្ហានានានៅក្នុងអង្គវេទិកា។ ដើម្បីឱ្យអស់វេទិកាដំណើរការបានជោគជ័យនិងទទួលបានលទ្ធផលផ្លែផ្កាគ្រប់ជ្រុងជ្រោយព្រមទាំង បានជាប្រយោជន៍សម្រាប់កសាងយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយអង្គការសង្គមស៊ីវិលរួមគ្នាធ្វើសកម្មភាពចូលរួមអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យរដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់សមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានានៅក្នុងរាជធានីភ្នំពេញការអញ្ជើញចូលរួមឲ្យបានច្រើនកុះករនិងសូមចូលឈ្មោះដោយភ្ជាប់មកជាមួយនូវឯកសារលិខិតអនុញ្ញាតផ្លូវច្បាប់ពាក់ព័ន្ធរបស់ខ្លួនជូនរដ្ឋបាលរាជធានីភ្នំពេញ៕ ដោយ ៖ កូឡាប