ប្រធានតុលាការកំពូលយុត្តិធម៌របស់ប្រទេសវេណេហ្ស៊ុយអេឡា លោក Maikel Moreno កាលពីថ្ងៃច័ន្ទម្សិលមិញនេះបានបញ្ជាសារជាថ្មីម្តងទៀត មិនឲ្យមេដឹកនាំបក្សប្រឆាំងលោក Juan Guaido ចាកចេញពីប្រទេសឡើយ និងបានស្នើឲ្យរដ្ឋសភាដកអភ័យឯកសិទ្ធិរបស់លោក។
លោក Maikel Moreno បញ្ជាក់ថា ឯកសារនៃការសម្រេចចិត្តនឹងបញ្ជូនទៅកាន់រដ្ឋសភា ក្នុងគោលបំណងស្នើឲ្យមានការដកភ័យឯកសិទ្ធិរបស់លោក Juan Guaido។
ការស្នើឲ្យមានការដកភ័យឯកសិទ្ធិនេះកើតឡើងក្រោយពេលមេដឹកនាំបក្សប្រឆាំងរូបនោះល្មើសទៅនឹងវិធានការ ដែលដាក់ដោយតុលាការកំពូលកាលពីប៉ុន្មានខែមុន។
កាលពីខែមករា តុលាការកំពូលបានហាមប្រាមមិនឲ្យមេដឹកនាំបក្សប្រឆាំងចាកចេញពីប្រទេសឡើយ ប៉ុន្តែរូបលោក មិនបានអនុវត្តតាមវិធានការនោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua