Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូ​ន ជេ​អ៊ីន​នឹង​អញ្ជើញ គីម ជុង​អ៊ុ​នឲ្យចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​កូរ៉េខាងត្បូង ចុងឆ្នាំ​នេះ​

​ប្រទេស​កូរ៉េខាងត្បូង​នឹង​ពិចារណា​លើ​ការអញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឲ្យចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​កូរ៉េខាងត្បូង​នៅ​ក្នង​ឆ្នាំនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​។​

​លោក Yoon Do-han មន្ត្រី​ជាន់ខ្ពស់​នៅ​វិមាន​ប្រធានាធិបតី Blue House បាន​ថ្លែង​ក្នុង​ស​ន្និសិទ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន​នឹង​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​មេដឹកនាំ អាស៊ាន ចាប់បី​ថ្ងៃ​ទី ២៥ ដល់ ២៦ វិច្ឆកា​រ នៅ​ទីក្រុង Busan​។​

​កិច្ចប្រជុំ​កំពូល​នោះ​មាន​គោលបំណង​ប្រារព្ធ​ខួប​លើក​ទី ៣០​នៃ​ការបង្កើត​ទំនាក់ទំនង​សន្ទនា​រវាង កូរ៉េខាងត្បូង និង​អាស៊ាន (ASEAN)។​

​មន្ត្រី​វិមាន​ប្រធានាធិបតី​បញ្ជាក់ប្រាប់​អ្នក​សារពត៌មាន​ថា ទីក្រុង​សេ​អ៊ូ​ល​នឹង​ធ្វើការ​ពិនិត្យ​មើល ក្នុង​ការចូលរួម​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​​ក្នុង​កិច្ចប្រជុំកំពូល ដើម្បី​ប្រឹក្សា​ជាមួយនឹង​មេដឹកនាំ អាស៊ាន ខណៈ​ពេល​នេះ​កូរ៉េ​ខាងត្បូង កំពុង​ពិនិត្យ​មើល​ស្ថានភាព​នៅ​ឧបទ្វីប។​

​សូម​រម្លឹកថា កាល​ពី​ក្នុង​កំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កូរ៉េខាងត្បូង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី ឆ្នាំមុន ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo ក៏​បាន​ប្រាប់​អោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Xinhua​

×