ភ្នំពេញ ៖ លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ចេញដីកាបញ្ជាឱ្យចូលខ្លួនដល់លោក ផែង វណ្ណៈ ដោយត្រូវបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកសួរពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ ឲ្យ លោក ផែង វណ្ណៈ អាយុ 48 ឆ្នាំ ដែលមានទីលំនៅផ្ទះលេខ 558 ផ្លូវលំភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ឱ្យចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី 30 ខែមេសាឆ្នាំ 2015 ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈតាមហ្វេសប៊ុកទំព័រហ្វេសប៊ុក ឈ្មោះផែងវណ្ណៈញូ កាលពីថ្ងៃទី 29 ខែមីនាឆ្នាំ 2019 ៕ ដោយៈកូឡាប