Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ដ៏​រន្ធត់​មួយ ដាច់​ដៃ​កម្មករ ៥​នាក់​ភ្លាមៗ រងរបួស​ធ្ងន់ ៨​នាក់ របួសស្រាល ៤​នាក់ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ដឹក​កម្មករ ជាមួយ​រថយន្ត​ដឹកទំនិញ​

​ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថៃ្ង​ទី​៤ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ៦​និង​២៧ នាទី នៅលើ​ផ្លូវជាតិ​លេខ ៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៣-១៣៤ ស្ថិតក្នុង​ភូមិ​ខ្នុរ​អំពិល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​រវាង​រថយន្ដ ២​គ្រឿង ម៉ាក HYUNDAI Mighty ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A 1411 បើកបរ​ដោយ​ឈ្មោះ សាម ច​ន្ធី ភេទ ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ខ្លុង ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ។​រថយន្ដ​ដឹក​កម្មករ​ចំណុះ ៤៩​នាក់ ស្រី ៤៤​នាក់​។​

​តាម​ការបញ្ជាក់​ពី​ជំនាញ​ចរាចរណ៍​ថា​មុន​កើតហេតុ រថយន្ដ​ដឹក​កម្មករ​បានធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ​បាន​​ប៉ះ​ជាមួយ​រថយន្ដ ១​គ្រឿង ម៉ាក HINO ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ ស្វាយរៀង 3A,0530 បើកបរ​ក្នុងទិសដៅ​ញ្ច្រា​ស​គ្នា អ្នកបើក​បរបាន​ចុះ​រត់​គេចខ្លួនបាត់​(​គ្មាន​អត្ដ​សញ្ញាណ កំពុង​ស្រាវជ្រាវ​) ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បណ្ដាលអោយ​រងរបួស​ក​ម្មករ កម្មការិនី ចំនួន ១២ នាក់ ដាច់​ដៃ និង​របួសធ្ងន់​ចំនួន ០៨ នាក់​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​មិនទាន់​បញ្ជាក់​អំពី​បញ្ហា​បច្ចេកទេស​បាន​នៅឡើយ​ទេ ព្រោះ​កំពុងតែធ្វើការ​ជួយ​សម្រួល​ចរាចរណ៍​និង​សង្គ្រោះ​ជីវិត​មនុស្ស​សិន ប៉ុន្តែ​ការគ្រោះថ្នាក់​បណ្ដាល​ឲ្យ​ដាច់​ដៃ គឺ​មូលហេតុ​មកពី​កម្មករ កម្មការិនី ជិះឡាន​ដៃ​តោង​ចេញ​ក្រៅ​ទ្រុង​រថយន្ដ សំណូមពរ​ដល់​បងប្អូន​កម្មករ កម្មការិនី ពេលធ្វើ​ដំណើរ​មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ អ្នកបើកបរ​ដឹក​កម្ម​ករ និង​អ្នកបើកបរ​រថយន្ដ​ដឹកទំនិញ​ផ្សេងៗ​ទៀត សូម​មេ​ត្ដា​កុំ​បើកបរ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ល្បឿន​តាម​កំណត់​ច្បាប់ ពេលវេលា​សូម​គឹ​ត​គូរ​អំពី​សុវត្ថិភាព​ចរាចរណ៍​ជា​ចម្បង វាសនា​អ្នកជិះ​ផ្ញើ​លើ​អ្នកបើកបរ​ទាំងអស់ ។​

​បច្ចុប្បន្ន​កំលាំង​នគរបាល និង​ក្រុមគ្រូពេទ្យ​បានធ្វើការ​ជួយសង្គ្រោះ​និង​ដឹក​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឧដុង្គ មួយចំនួន​ព្យាបាល​នៅ​មណ្ឌល​សុខភាព​វាល​ពន់ ចំណែក​ជនរងគ្រោះ​ខ្លាំង​បាន​បញ្ជូនបន្ដ​ទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។​

“ថៃ្ង​នេះ​ថៃ្ង​ស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ” នៅ​មិនទាន់​ទទួលបាន​លទ្ធផល ដូច្នេះ​គ​ម្បី គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕​ ដោយ ​៖ ​កូ​ឡាប​

×