ភ្នំពេញ៖ ក្រសួងការពារជាតិ ព្រមានចាត់វិធានការណ៍ យ៉ាងម៉ឺងម៉ាត់បំផុតចំពោះ អ្នកបង្កើតហ្វេសប៊ុក បន្លំដាក់រូបនាយទាហាន ទៅប្រើប្រាស់បង្ហោះរូបភាព និងខ្លឹមសារញុះញង់វាយ ប្រហារមកលើរាជរដ្ឋាភិបាល។
លោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នាថ្មីៗនេះ មានជនទុច្ចរិតមួយចំនួនបានបង្កើត Facebook បន្លំយករូបនាយទាហានមួយចំនួន ទៅប្រើប្រាស់ដើម្បីបង្ហោះរូបភាព និងខ្លឹមសារ ញុះញង់វាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងការពារជាតិ បានចាត់ទុកថា សកម្មភាពទាំងនេះគឺជាអំពើខុសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន ហើយសូមស្នើឱ្យស្ថាប័ន មានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ៕ ដោយ ៖ បញ្ញាស័ក្តិ