Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នង​ការ​ន​គរ​ខេត្ត​ព្រះ​សី​ហនុ ចាត់​វិ​ធាន​ការ​ក្តៅ​ចំ​ពោះ​រ​ថ​យ​ន្ត​ចត​ចោល​អ​នា​ធិប​តេ​យ្យ!

ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់យានយន្តគ្រប់ប្រភេទ មិនត្រូវនាំយករថយន្ត របស់ខ្លួន យមមកចតចោលលើចិញ្ចើមផ្លូវថ្នល់បង្កការកកស្ទះ និងនាំឲ្យបាប់បង់សណ្តាប់ធ្នាប់សាធរណៈនោះទេ។

លោកឧត្តមសេនីយ៌ត្រី អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ថ្ងៃទី​៥ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះល្បាតចល័ត តាមផ្លូវឯករាជ្យ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាម​ផ្លូវ​សាធារណៈឲ្យមានរបៀបរៀបរយល្អ។

លោកបន្តថា ចំពោះសកម្មភាពការងារខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានស្ទូចរថយន្ត ដែលម្ចាស់ចតចោលនៅ​លើផ្លូវគ្មានសណ្តាប់ធ្នាប់ ពីមុខធនាគារ-ហាងកាហ្វេ និងផ្សារទំនើប ឬម៉ាតជាដើម សរុបមានចំនួន៦គ្រឿង។

លោក អ៊ី សុខា បន្តទៀតថា ចំពោះរថយន្ដទាំង៦គ្រឿងខាងលើនេះ ត្រូវកម្លាំងនគរបាលបានយកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តដោះស្រាយតាមផ្លូវច្បាប់។

លោកស្នើដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវចូលរួមសហការជាមួយកម្លាំងនគរបាលចរាចរណ៍ ឱ្យបានទាំងអស់គ្នា ប្រយោជន៍ ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យបានទាំងអស់គ្នា ។

ផ្តើមពីបញ្ហានេះ លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានរំលឹកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនត្រូវនាំ យករថយន្ត របស់ខ្លួនទៅចតលើចិញ្ចើមផ្លូវ នាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបង្កឲ្យមានការកកស្ទះចរាចរណ៍ របស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ។

លោក អ៊ី សុខា អំពាវនាវថា សូមឲ្យម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវលះបង់ទម្លាប់អាក្រក់ របស់ខ្លួន ដែលធ្លាប់មាននាពេលកន្លងមក ចោលឲ្យអស់សម្រាប់សង្ក្រានឆ្នាំថ្មី ឆ្នាំ២០១៩នេះ ៕ ដោយ ៖ ដែន សីមា

×