Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Boeing កាត់បន្ថយ​ការផលិត​យន្តហោះ​ប្រភេទ 737 ក្រោយ​មាន​ការធ្លាក់ ២​ករណី​

​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing បាន​ធ្វើ​ការកាត់បន្ថយ​ការផលិត​យន្តហោះ​ប្រភេទ 737 ដែល​ជា​ប្រភេទ​យន្តហោះ​លក់ដាច់​ខ្លាំង​បំផុត ក្រោយពេល​មាន​ការធ្លាក់​យន្តហោះ​ប្រភេទ​នេះ​រហូតដល់ ២​ករណី ក្នុង​ប្រទេស​អេត្យូ​ពី និង​ឥណ្ឌូនេស៊ី ត្រឹម​រយៈពេល ៦​ខែ​ប៉ុណ្ណោះ​។​

​បើ​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​នៅ​ក្នុង​សេចក្តីប្រកាស ការផលិត​នឹង​ថយ​ចុះ​ពី​ចំនួន ៥២​គ្រឿង​ក្នុង​មួយ​ខែ មក​ត្រឹម ៤២​គ្រឿង​វិញ ដោយ​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែ​មេសា​នេះ​តទៅ​។​

​ការ​ម្រេច​ចិត្ត​កាត់បន្ថយ​ចំនួន​ផលិតកម្ម គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​បញ្ឍប់​ការចែក​ចាយយន្តហោះ​ប្រភេទ 737 MAX ដែល​មាន​ការធ្លាក់ ២​ករណី​។​

​ប​ច្ច​ប្បន្ន​យន្តហោះ​ប្រភេទ​នេះ ត្រូវបាន​គេ​ផ្អាក​ការហោះហើរ ខណៈ​ដែល​ការស៊ើបអង្កេត​បឋម​បាន​បញ្ហា​ថា វា​មាន​បញ្ហា​ប្រព័ន្ធ​ការពារ​ម៉ាស៊ីន​រលត់​។​

​សូម​រម្លឹកថា កាលពី​ខែ​មុន យន្តហោះ​ប្រភេទ 737 MAX បាន​ធ្លាក់​នៅក្នុង​ប្រទេស​អេត្យូ​ពី តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយពេល​វា​ហោះ​ចេញ​ពី​ព្រលាន បណ្តាលឲ្យ​មនុស្ស​ចំនួន ១៥៧​នាក់​ស្លាប់​ទាំងអស់​។​

​ជាង ៥​ខែ​មុន​ពេល​មានការ​ធ្លាក់​នៅ​អេត្យូ​ពី ក៏​មាន​យន្តហោះ​ប្រភេទ​ដូចគ្នា​ផង​ដែរ​ធ្លាក់​នៅក្នុង​សមុទ្រ ក្រោយពេល​ហោះ​ចេញ​ពី​ព្រលាន​ក្នុង​ទីក្រុង ចា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​ហេតុការណ៍​នោះ បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១៨៩​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

×