Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​នឹងដាក់​បញ្ជូល​កងកម្លាំង​អ៊ីរ៉ង់ក្នុង​បញ្ជី​អង្គការ​ភេរ​វករ​

​អា​មេ​រិច​នឹង​ធ្វើ​ការដាក់​បញ្ជូល​កង​ម្លាំង​បដិវត្តន៍​អ៊ីរ៉ង់ (IRGC) ចូល​ក្នុង​បញ្ជី​អង្គការ​ភេរ​វករ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​អា​មេ​រិច​ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន Reuters​។​

​នេះ​គឺជា​លើក​ទី ១​ហើយ ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចា​ត់​បញ្ជូល​ជា​ផ្លូវការ​នូវ​កងទ័ព​របស់​ប្រទេស​ដទៃ​ជា​ក្រុម​ភេរ​វករ​។​

​សេចក្តីសម្រេច​នោះ​ត្រូវ​គេ​រំពឹងថា​នឹង​ធ្វើការ​ប្រកាស​ដោយ​ក្រសួងការបរទេស​អា​មេ​រិច​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។ បើ​តាម​ពាក្យ​ចចាមអារ៉ាម អា​មេ​រិច​ចង់​ដាក់​បញ្ជូល​កងទ័ព​អ៊ីរ៉ង​ក្នុង​បញ្ជី​អង្គការ​ភេរ​វករ​ពិភពលោក ជា​យូរ​មក​ហើយ​។​

​បេសកម្ម​របស់​អ៊ីរ៉ង​ប្រចាំ​អង្គការ​សហ​ប្រជ​ជាតិ​ពុំទាន់​បាន​ធ្វើ​ការឆ្លើយតប​ភ្លាមៗ​ជុំវិញ​សេចក្តីសម្រេចចិត្ត​របស់​អា​មេ​រិច​ឡើយ​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បាន​គាំទ្រ​ចំពោះ​ការផ្លាស់ប្តូរ​គោលនយោបាយ​អា​មេ​រិច ដែលជា​ផ្នែក​មួយ​របស់​រដ្ឋបាល​ត្រាំ​ក្នុង​ការដាក់​សម្ពាធ​ឲ្យ​ខ្លាំង​លើ​ទីក្រុង​តេ​ហេ​រ៉ង​។​

​សូមបញ្ជាក់​ថា អា​មេ​រិច​បានដាក់​បញ្ជូល​ក្រុមហ៊ុន និង​បុគ្គល​ជាច្រើន​ចូល​ក្នុង​បញ្ជីខ្មៅ​រួចមកហើយ ដោយ​ក្រុមហ៊ុន និង​បុគ្គល​ទាំងនោះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កងទ័ព​អ៊ីរ៉ង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsia​

×