ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី 10 ខែមេសាឆ្នាំ 2016 នេះបានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 18 ខែមេសា ឆ្នាំ 2019៊ ដែលអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច ហើយជាពិសេសនោះ កំដៅនឹងអាចហក់ឡើងក្នុងកម្រិតចាប់ពី 36 ដល់ 39 អង្សាសេ។
យោងតាមការតាមដាន និងសង្កេតលើលក្ខណៈអាកាសធាតុជាប្រចាំ បានឲ្យឃើញថា ចាប់ពីថ្ងៃទី ១០ ១១ ខែមេសានេះប្រលងសម្ពាធទៀតដែលកន្លងមក បានអូសបន្លាយលើកម្ពុជាយើងមានលក្ខណៈចុះខ្សោយ។ ដូចនេះបរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។ ទន្ទឹមនោះសីតុណ្ហភាពក៏មានការហក់ឡើងបន្តិចវិញ ក្នុងកម្រិតពី 36 ទៅ 39 អង្សាសេ។ចាប់ពីថ្ងៃទី 12 ដល់ 17 ខែមេសា កម្ពុជាយើងនឹងទទួលនូវឥទ្ធិពលនៃសម្ពាធទាប ដែលកើតឡើងៀ មកពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់បន្តកើតមាន ក្នុងកម្រិតពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
បើតាមក្រសួងធនធានទឹក ក៏សូមជម្រាបជូនដល់សាធារណជនជ្រាបជាព័ត៌មាន និងសូមមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ ពិសេសពិសាលកន្ត្រាក់។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាទឹកទុក ត្រងទឹកទុក នៅពេលមានភ្លៀង ព្រោះរដូវវស្សា នៅមានរយៈពេលមួយវែងជាបង្គួរ គួបផ្សំនឹងកំដៅនិងរំហួតខ្ពស់៕ ដោយ៖កូឡាប