ប្រជាជនឥណ្ឌារាប់លាននាក់បានចាប់ផ្តើមធ្វើការបោះឆ្នោតក្នុងដំណាក់កាលដំបូង ដើម្បីជ្រើរើសសមាជិករដ្ឋសភា។
ប្រជាជនរាប់លាននាក់ទូទាំង ២០រដ្ឋក្នុងប្រទេសឥណ្ឌា និងតំបន់ដែលត្រួតត្រាដោយឥណ្ឌាផ្សេងៗទៀត នឹងធ្វើការបោះឆ្នោតនៅក្នុងមណ្ឌលចំនួន ៩១។
ការបោះឆ្នោតនោះមានចំនួន ៧ដំណាក់កាល ហើយនឹងធ្វើរហូតដល់ថ្ងៃទី ១៩ ខែឧសភា ចំណែកថ្ងៃរាប់សន្លឹកឆ្នោតវិញគឺនៅថ្ងៃទី ២៣ ខែឧសភាដដែល។
វាគឺជាការបោះឆ្នោតដ៏ធំបំផុតក្នុងពិភពលោកដែលមិនធ្លាប់មាន ដោយសារមានប្រជាជនចំនួន ៩០០លាននាក់ទូទាំងប្រទេសមានសិទ្ធិបោះឆ្នោត។
សូមបញ្ជាក់ថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតស្ទង់មតិលើប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្រោយពេលលោកបានដឹកនាំគណបក្ស Bharatiya Janata Party ឲ្យទទួលបានជ័យជម្នះដ៏លើសលុបកាលពីឆ្នាំ ២០១៤៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC