ភ្នំពេញ ៖ ក្រសួងធនធានទឹកប្រកាសប្រាប់ដល់ប្រជាពលរដ្ឋថាដោយសារអន្តរកាលមិនទាន់កន្លងផុតធ្វើអោយស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាជាពិសេសខ្យល់កន្ត្រាក់ភ្លៀងផ្គរបន្តកើតមានជាបន្តទៀតនិងសីតុណ្ហភាពបន្តកើនឡើងកំដៅចាប់ 37 ទៅ 40 អង្សាសេ។
នៅថ្ងៃទី 18 ខែមេសាឆ្នាំ 2019 នេះទេ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តី ជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 24 ខែមេសាឆ្នាំ 2019។
ក្រសួងធនធានទឹកបានបញ្ជាក់ថាដោយយោងតាមការតាមដានស្ថានភាពអាកាសធាតុព្យាករណ៍ជាប្រចាំសង្កេតឃើញថាកន្លងមកដោយសារឥទ្ធិពលនៃច្រលងសម្ភាសន៍ទៀតបានអូសបន្លាយលើកម្ពុជាធ្វើឲ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសក្នុងកម្រិតពីខ្សោយទៅបង្គួរតែចាប់ពីថ្ងៃទី 19 ខែមេសាទៅឥទ្ធិពលច្រលងសម្ពាធទាបនិងចុះខ្សោយស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 24 ខែមេសាបណ្ដារាជធានីខេត្តមួយចំនួនភ្លៀងកក់ខែចុះខ្សោយនិងអាចកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុងសីតុណ្ហភាពអតិបរមា នឹងបន្តកើនឡើងក្នុងចន្លោះ 37 ទៅ ៤0អង្សាសេ។
សូមឲ្យសាធារណជនសូមបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ រយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកប្រក្រតីភាពឡើងវិញនោះទេ ៕ ដោយ ៖ កូឡាប