Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ភោ​ធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​អណ្តែត ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាកា​រង​កង​យោពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា​នេះ បាន​អញ្ជើញ​បើក​សម្ភោ​ធ​សមិទ្ធផល​នានា នៅ​វត្ត​ពោធិ៍​អណ្តែត ស្ថិតក្នុង​ភូមិ​បត់​សិរ​មាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ សមិទ្ធផល​ទាំង​នោះ​រួមមាន​៖​មហា​កុដិ​មួយ​ខ្នង​មាន​កម្ពស់​២​ជាន់ ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង​ជិត​៣០០​ម៉ែត្រ និង​សមិទ្ធិផល​ព្រះពុទ្ធសាសនា​មួយចំនួនទៀត សរុប​ថវិកា​សង​សង់​ចំនួន ១៥៥.៨៧៥​ដុល្លារ​អាមេរិក ដែល​ទើប​សាងសង់​រួច ដើម្បី​ប្រើប្រាស់​ជា​សម្បត្តិ​គរុ​ភណ្ឌ័​ក្នុង​វត្ត​។​

​ពិធី​សម្ភោ​ធ​សមិទ្ធផល​ទាំងនេះ ក្រោម​អធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នា​ឱកាស​នោះ​ដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានលើកឡើង​ពី​បច្ចុប្បន្នភាព នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៏ ក្នុង​ខេត្ត​ព្រះសីហនុ តាមរយៈ​ការចូល​មក​បណ្តាក់ទុន​វិនិយោគ មកពី​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​។ លោក​បន្តថា ក្នុង​នោះ​វិស័យ​សាសនា ដោយសារតែ​សេដ្ឋកិច្ច​ពលរដ្ឋ​កើនឡើង នា​មូលដ្ឋាន​នេះ ក៏​បាន​រួមចំណែក​ក្នុង​សកម្មភាព​ចូលរួម​កសាង​សមិទ្ធិផល​ផ្សេងៗ នៅ​តាម​វត្ត​អារាម​ព្រះពុទ្ធសាសនា ឬ​សាសនា​ផ្សេងៗ​ទៀត នា​ខេត្ត​ព្រះសីហនុ មាន​ការរីកចំរើន​ជា​បន្តបន្ទាប់​ផង​ដែរ​។

​ព្រម​ជាមួយគ្នានេះ ហ៊ុន ម៉ា​ណែ​ត ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​ធ្វើ​កិច្ចការ​ជាច្រើន ដើម្បី​ភាព​រីកចំរើន​នៃ​សេដ្ឋកិច្ច​ជាតិ ក៏ដូចជាជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កិច្ចការពារ​សន្តិសុខ​ទូទៅ និង​ការកសាង​អភិវឌ្ឍន៌​គ្រប់​ហេ​ដ្ឋា​រចនាសម្ពន្ធ័​សង្គម ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕​ ដោយ ៖ ដែន សីមា

×