ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង១២និង០៥នាទីថៃ្ងទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចចំណោទពេជ្រនិល ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ស្ថិតនៅក្នុងភូមិទី ០៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កដោយរថយន្ដ ០២គ្រឿង បើកក្នុងទិសដៅស្របគ្នា ពីកើតទៅលិចចុះចំណោទបុកគូថរថយន្ដតូចពីក្រោយ របួស ៥នាក់ស្រី ៣ នាក់ កំលាំងនគរបាលចរាចរណ៍ខេត្ត នគរបាលស្រុកភ្នំស្រួច កំពុងសម្រួលចរាចរណ៍និងជួយសង្គ្រោះ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ស្លាកលេខព្រះសីហនុ 3A-3602 អ្នកបើកបរមិនស្គាល់ឈ្មោះ(ចុះរត់គេចបាត់) បើកមកពីទិសខាងកេីតទៅទិសខាងលិចចុះចំណោទ បានបុកគូថរថយន្តមួយគ្រឿងម៉ាក HYUNDAI លីបប៉ារ៉ូ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 2A-2382 បើកបរដោយឈ្មោះ យីន សៀងហៃ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តោលជ្រំ ឃុំកណ្តោលជ្រំ ស្រកពញាក្រែក ខេត្តត្បូងឃ្មុំ បើកបរក្នុងទិសស្របគ្នា។
តាមការបញ្ជាក់ពីជំនាញចរាចរណ៍អោយដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីរថយន្ដ HYUNDAI ពណ៌ក្រហម ស្លាកលេខព្រះសីហនុ 3A-3602 ជារថយន្តក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចុះចំណោទទៅបុកពីក្រោយ និងបង្កឲ្យរបួសមនុស្ស ៥ នាក់ ស្រី ០៣នាក់ និងខូចខាតសម្ភារៈរថយន្តទាំង ០២គ្រឿងដូចគ្នា ជនជនរងគ្រោះមានឈ្មោះ ១.ឈ្មោះ សម្បត្តិ គន្ធាភេទស្រី អាយុ ៣៣ឆ្នាំរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។ ២.ឈ្មោះ ស៊ុំ ឡេង ភេទប្រុស អាយុ ៤៧ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។ ៣.ឈ្មោះ ក្រូច សំណាង ភេទស្រី អាយុ ៤៣ឆ្នាំ រងរបួសស្រាល។ ៤.ឈ្មោះ ខុំ សម្បត្តិលីហ្សា ភេទស្រីអាយុ ៨ឆ្នាំរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ និង៥.ឈ្មោះ គៀង សៀងលី ភេទប្រុសអាយុ ១៦ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។
អ្នករងគ្រោះទាំងអស់រស់នៅភូមិឃុំស្រុកជាមួយគ្នា ចំណែករថយន្តទាំង០២គ្រឿងរងការខូចខាតធ្ងន់ ដូចគ្នា ជំនាញកំពុងចំណាត់ការស្រាវជ្រាវរកអ្នកបង្ក ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។
នគរបាលខេត្តកំពង់ស្ពឺ សូមមេត្ដាបើកបរដោយការទទួលខុសត្រូវខ្ពស់ ជីវិតអ្នកដទៃ គឺជាចំណែកនៃជីវិតអ្នក ៕ ដោយ ៖ កូឡាប