ខេត្តសៀមរាប៖ ករណីករណីមនុស្សឃាតដោយចេតនា បង្កឡើងដោយប្អូនប្រុសបង្កើត ទាញយកទាញយកកាំបិតប៉័ងតោកាប់ទៅលើបងស្រីខ្លួងឯងចំនួន២នាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីឃាតកម្មមួយដែលបង្កឡើងដោយបងប្អូនបង្កើតបានកាប់សម្លាប់គ្នាដោយសារតែរឿងដីធ្លី។ សមត្ថកិច្ចបន្តថា ជនរងគ្រោះមាន២នាក់ ទី១.ឈ្មោះ វ៉ូ ខឹម អាយុ៤៩ឆ្នាំ ទីលំនៅភូមិ.ឃុំកើតហេតុ កាប់ត្រូវថ្គាមខាងឆ្វេង១កន្លែងនិងកញ្ចឹងក១កន្លែង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ទី២.ឈ្មោះ វ៉ូ ឃុត អាយុ៤២ឆ្នាំ ទីលំនៅភូមិ.ឃុំកើតហេតុ កាប់ត្រូវចំថ្គាមខាងឆ្វេង២កន្លែង លើត្រចៀក១កន្លែង បំពង់ក១កន្លែង ត្រចៀក១កន្លែង។ ចំណែកជនសង្ស័យ មានឈ្មោះ វ៉ូ វន អាយុ ៤៣ឆ្នាំ ទីលំនៅភូមិ.ឃុំកើតហេតុ។ សមត្ថកិច្ចបន្ថែមថា អង្គហេតុ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៨និង២០នាទី ជនសង្ស័យបានជីកដីដាក់បង្គោលធ្វើបន្ទប់ទឹក នៅមុខផ្ទះជនរងគ្រោះ ហើយជនរងគ្រោះបានស្ដីបន្ទោស ជនសង្ស័យ តបសំដីទៅវិញ មួយសន្ទុះជនសង្ស័យបានឡើងទៅលើផ្ទះយកកាំបិតប៉័ងតោចុះមកចាប់ជនរងគ្រោះទី១បណ្តាលឲ្យស្លាប់តែម្ដង ឃើញដូចនោះ ជនរងគ្រោះទី២ដែលនៅផ្ទះក្បែរ បានស្រែកឲ្យគេជួយ ក៏ត្រូវជនសង្ស័យ រត់ទៅដេញកាប់រហូតដល់ស្លាប់ដែរ។
បន្ទាប់ពីកាប់បងស្រីខ្លួនឯងស្លាប់ ឃាតករជាជនដៃដល់ ដែលបានកាន់កាំបិតប៉័ងតោវែងប្រលាក់ដោយឈាមជនរងគ្រោះ មិនបានរត់គេចខ្លួនទេ គឺគឺនៅឈរសម្ញែងនៅមុខផ្ទះខ្ទមមួយតាមផ្លូវជាតិ ។ ចំណែកកូនស្រីរបស់ជនរងគ្រោះ បានត្រឹមស្រែកទ្រហោយំស្ទើរគាំងបេះដូងឱបសពអាណិតម្ដាយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងនគរបាលមូលដ្ឋាន នាំខ្លួនទៅអធិការដ្ឋានស្រុកសូទ្រនិគម ដើម្បីរៀបចំសំណុំរឿងទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ