Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ការផ្ទុះ​អាវុធ​ដាក់គ្នា ខណៈ​ប៉ូលីស​ស្រីលង្កា​ធ្វើការ​វាយឆ្មក់​កន្លែង​ក្រុមពាក់ព័ន្ធ​នឹង​ក្រុម​ភេរ​វករ​

​ប៉ូលីស​ស្រីលង្កា​បាន​និយាយថា ពួកគេ​បាន​ធ្វើការ​បាញ់ប្រហា​រលើ​គ្នា​ជាមួយនឹង​ក្រុម​ប្រដាប់អាវុធ​មួយក្រុម នៅ​ភាគ​ខាងកើត​ប្រទេស ខណៈពេល​ពួកគេ​កំពុង​ប្រមាញ់​ក្រុម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក កាល​ពី​អាទិត្យ​មុន​។​

​អ្នកនាំពាក្យ​យោធា​ស្រីលង្កា​បាន​ថ្លែងថា មានការ​ផ្ទះ​អាវុធ​ដាក់គ្នា ខណៈពេល​ប៉ូលីស​កំពុងធ្វើការ​វាយឆ្មក់​នៅក្នុង​ទីក្រុង Ampara Sainthamaruthu​។​

​នៅ​ក្នុង​ការ​វាយឆ្មក់​ផ្សេងគ្នា ប៉ូលីស​បានបញ្ជាក់​ថា ពួកគេ​បាន​រឹបអូស​យក​គ្រឿងផ្ទុះ និង​ឯកសណ្ឋាន របស់​ក្រុម​រដ្ឋ​អ៊ីស្លាម (IS)​។​

​កាល​ពី​ខាងដើម លោក​នាយករដ្ឋមន្ត្រី​ប្រទេស​ស្រីលង្កា​បាន​ធ្វើ​ការព្រមាន​ថា ការវាយប្រហារ​មិនទាន់​ចប់ នៅឡើយ​ទេ​។​

​ចំណែក​ប្រធានាធិបតី​ស្រីលង្កា​វិញ​ឈ្មោះ Maithripala Sirisena បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ស្រីលង្កា​ជឿជាក់ថា មាន​ជនសង្ស័យ​ចំនួន ១៣០​នាក់​ដែល​ជា​បណ្តាញ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម កំពុងស្ថិត​នៅ​ក្នុង​ប្រទេស ហើយ​ប៉ូលីស​កំពុងតែ​តាម​ប្រមាញ់​ពួកគេ ៧០​នាក់​ដែល​កំពុង​រត់គេចខ្លួន​។​

​សូម​រម្លឹកថា ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ បណ្តាលឲ្យ​មនុស្ស​ជាង ២៥០​នាក់​ស្លាប់ និង​ជិត ៥០០​នាក់​រងរបួស​។​

ក្រោយ​ការវាយប្រហារ ពួក​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញមុខ​អះអាង​ថា ជា​ទំនួល​ខុស​ត្រូវ​របស់​ពួកគេ ហើយ​ការវាយប្រហារ​នោះ​គឺជា​ការ​សងសឹក​ទៅ​នឹង​ការបាញ់ប្រហារ​ទៅលើ ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម ស្ថិត​ក្នុង​ទីក្រុង Christchurch ប្រទេសញូវ​ស៊ីឡែន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

×