Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​អន្តោប្រវេសន៍ បញ្ជូន​ជនជាតិ​ចិន ០៣​នាក់ ទៅ​តុលាការ ​ពាក់ព័ន្ធ​នឹង​រឿង​នាំ​លុយ​ចូល​មក​កម្ពុជា​ ខុសច្បាប់

​រាជធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនជាតិ​ចិន ០៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការនាំ​លុយ​ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​។​

សមត្ថកិច្ច​បានឲ្យដឹងថា ជនជាតិ​ទាំង ០៣​នាក់​នេះ មាន​១.​ឈ្មោះ Wang Shiping ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ​, ២.​ឈ្មោះ Wang Lichao ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ និង​៣.​ឈ្មោះ Zhang Jian ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ហើយ​ពួក​ទាំង ០៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ខណៈ​កំពុង​នាំ​លុយ ដោយ​ពុំ​មាន​ការបញ្ជាក់​ពី​ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង​ចូលមក​ប្រទេស​កម្ពុជា​៕​ ដោយ​៖​កូឡាប​

×