ភ្នំពេញ ៖ បុរសម្នាក់ដែលបានប្រព្រឹត្តបទល្មើស ផ្តើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយការខ្វះការប្រុងប្រយ័ត្នបង្កឲ្យមានអគ្គីភ័យប្រព្រឹត្តកាលពី ឆ្នាំ ២០១៧ ហើយបានរត់គេចខ្លួនបាត់ ត្រូវនគរបាលស្រាវជ្រាវចាប់ខ្លួនបាន ដោយ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ។
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៧ និង ៥០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចបេនឡានផ្សារតូច ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស ផ្តើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយការខ្វះការប្រុងប្រយ័ត្ន(បង្កឲ្យមានអគ្គីភ័យ)ប្រព្រឹត្តនៅចំនុចផ្ទះលេខ៦៣០ ផ្លូវលេខ២០១១ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ២២៣«ឃ» ដ.ច.ន ចុះថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៩ ចេញដោយលោក សាយ សារុន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ងួន ងីន ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរគ្រូបង្រៀន ទីលំនៅបច្ចុប្បន្នផ្ទះ២១៨ ផ្លូវលេខ៦០P ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ដោយ៖កូឡាប