ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី ២៩ ខែមេសានេះបានចេញសេចក្តី ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ២៩ មេសាដល់ថ្ងៃទី ៥ ខែឧសភា អាចនឹងឡើងកំដៅ ពី ៣៧ ទៅ ៤១ អង្សាសេ ហើយនឹងមានភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹកបានឲ្យដឹងថាបន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាដោយសាការឥទ្ធិពលនៃ Global Warming ពោលគឺសំដៅអប្បបរិមាមានការកើនឡើងខុសសព្វមួយដង គឺកំដៅអប្បបរមា ឆ្នាំ ២០១៩ ខុសពីបណ្ដាឆ្នាំមុនកន្លងមកដោយកើនពី ២:០០ ទៅ ២:២០ អង្សាសេ។ ទន្ទឹម កំដៅអតិបរមា មានកម្រិតខ្ពស់ស្រាប់ធ្វើឲ្យការប៉ះទង្គិចរវាងម៉ាកត្រជាក់និងកម្តៅ កាន់តែសកម្មថែមទៀតដែលជាហេតុធ្វើឲ្យស្ថានភាពអាកាសធាតុមានការប្រែប្រួលឆាប់រហ័ស។
ចាប់ពីថ្ងៃទី ២៩ មេសាដល់ថ្ងៃទី ៥ ឧសភាបណ្តាខេត្តមួយចំនួនអាចមានភ្លៀងកក់ខែក្នុងកម្រិតពីខ្សោយទៅមធ្យម។ សីតុណ្ហភាពអតិបរមា ជាទូទៅមានពីរ ៣៥ ទៅ ៣៧ អង្សាសេ។ បន្តពីនោះសីតុណ្ហភាពនិងបន្តកើនឡើងដោយសីតុណ្ហភាពអតិបរមាអាចមានពី ៣៧ ទៅ ៤១ អង្សាសេ។ ដូច្នេះសូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ ៕ ដោយ ៖ កូឡាប