Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ ប្រជា​នេសាទ គួរ​ផ្អាក​សកម្មភាព ចាប់​ពី​ល្ងាច​ថ្ងៃទី ២៥ ដោយសារ​ព្យុះ​ទី​២៧ បានវិវត្ត​ខ្លួន​ទៅ​ជា​ព្យុះ​ទី​ហ្វុង​កម្រិ​តទី​១

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ ពិសេស​ចំពោះ​បងប្អូន​ប្រជា​នេសាទ គួរ​ផ្អាក​សកម្មភាព ចាប់​ពី​ល្ងាច​ថ្ងៃទី ២៥ ខែ​ធ្នូ​នេះ​តទៅ ព្រោះថា​បើ​យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​២៥​ខែ​ធ្នូ​នេះ។​

​បើ​ក្រសួង​ធនធានទឹក បានបង្ហាញ​ថា បន្ទាប់​ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឥទ្ធិពល​របស់​ព្យុះ​ទី​២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) បានវិវត្ត​ខ្លួន​ទៅ​ជា​ព្យុះ​ទី​ហ្វុង​កម្រិ​តទី​១​។ យោង​តាម​ការណ៍​ព្យាករណ៍ បានបង្ហាញ​ថា ព្យុះ​តឹម​ប៊ិន នឹង​ធ្វើដំណើរ​មក​ដល់​ឆ្នេរ​ប្រទេស​វៀត​មាន​នៅ​ល្ងាច​ថ្ងៃទី​២៥​ខែ​ធ្នូ រួច​មក​បន្តដំណើរ​ម​ក​កាន់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ក្នុង​ប្រទេស​វៀតណាម​។ ព្យុះ​តឹម​ប៊ិន នឹង​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្ក​ឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង លាយឡំ​ជាមួយ​នឹង​ភ្លៀង​ខ្លាំង​នៅលើ​ផ្ទៃ​សមុទ្រ និង​តំបន់ឆ្នេរ ព្រមទាំង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ។​

​បើ​តាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អំពាវនាវ ដល់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ពិសេស​ចំពោះ​បងប្អូន​ប្រជា​នេសាទ គួរ​ផ្អាក​សកម្មភាព ចាប់​ពី​ល្ងាច​ថ្ងៃទី​២៥​ខែ​ធ្នូ រហូត​ដល់​ស្ថានភាព​អាកាសធាតុ បាន​ល្អប្រសើរ​ឡើងវិញ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

 

×