កំពង់ធំ ៖ ភ្លៀងលាយខ្យល់ព្យុះ ដែលមានរយៈពេលជិត ៣ម៉ោង កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ បានធ្វើឲ្យ ត្រីច្រើនប្រភេទក្នុងទន្លេឆ្មា ខេត្តកំពង់ធំ។ បើតាមការប៉ាន់ស្មានពីអាជ្ញាធរ ចំនួនត្រីងាប់ក្នុងទន្លេឆ្មានេះ អាចមានរហូតដល់ទៅជាង ៣៥តោន។
ភ្លៀងកក់ខែមួយមេកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ដែលធ្វើឲ្យ ទូទាំង ប្រទេសទទួលបានសំណើម ក៏ប៉ុន្តែក៏ទទួលបាននៅ ខ្យល់កន្ត្រាក់ ធ្វើអោយប៉ះពាល់ដ៏លំនៅដ្ឋានផងដែរ។
ក្នុងនោះក៏មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងផងដែរ គឺមានត្រីងាប់ប្រមាណ ៣៥តោន នៅទន្លេឆ្មា ដែលស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយទទួលនៅភ្លៀងខ្យល់មួយនេះ៕ ដោយ ៖ បញ្ញាស័ក្តិ