Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្ថប្រយោជន៍​ផ្លែ​ស្រកានាគ​ចំពោះ​សុខភាព​

ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​សំខាន់ៗ​របស់​ផ្លែ​ស្រកានាគ​ចំពោះ​សុខភាព ៖

១. ផ្លែ​ស្រកានាគ​ជួយ​បន្ថយ​កំរិត​ជាតិ​ស្ករ​នៅក្នុង​សរសៃឈាម ចំពោះ​អ្នក​ដែល​មាន​កំរិត​ជាតិ​ស្ករ​ខ្ពស់​។​

២. ផ្លែ​ស្រកានាគ​ជួយ​ទប់ស្កាត់​ការ​វិវឌ្ឍន៍​ជំងឺមហារីក​( ចំពោះ​អ្នក​មាន​ជំងឺ​) និង​ការពារ​កុំអោយ​កើត​មហារីក​។​

៣. ផ្លែ​ស្រកានាគ​ជួយ​ស្បែក​អោយ​មាន​សំណើម រលោង និង​កាត់បន្ថយ​ជាតិ cholesterol​។​

៤. ផ្លែ​ស្រកានាគ​ជួយ​បង្កើន​ការ​បរិភោគ​អាហារ​

៥. ផ្លែ​ស្រកានាគ​ជួយ​ជុំរុញ​ការលូតលាស់​នៅក្នុង​សារពាង្គ​កាយ ពីព្រោះ​វា​មាន​ប្រូតេអ៊ីន​ច្រើន​។​

៦. ផ្លែ​ស្រកានាគ​ជួយ​ជំរុញ​ការរំលាយ​អាហារ និង​កាត់បន្ថយ​ភាព​ធាត់​។​

៧. ផ្លែ​ស្រកានាគ​ជួយ​ការពារ​ភ្នែក​អោយមាន​សុខភាព​ល្អ​។​

៨. ផ្លែ​ស្រកានាគ​ជួយ​អោយ​ឆ្អឹង​និង​ធ្មេញ​រឹងមាំ​។​

៩. ផ្លែ​ស្រកានាគ​ជួយ​បង្កើន​កាលិកា​នៅក្នុង​រាងកាយ​។​

១០. ផ្លែ​ស្រកានាគ​ជួយ​ជំរុញ​ភាព​ផ្សះ នៃ​ការ​មុត ឬ​របួស​ផ្សេងៗ​។​

១១. ផ្លែ​ស្រកានាគ​ជួយ​បង្កើន​ការចងចាំ​។​

ដោយ ៖ សម្ផស្ស

  

×