មនុស្សពេញវ័យគ្រប់រូបអាយុពី ១៨ ទៅ ៦៥ឆ្នាំ គួរធ្វើការហាត់ប្រាណជាប្រចាំ ដើម្បីឲ្យមានសុខភាពល្អ និងចៀសផុតពីជំងឺនានា។
ការហាត់ប្រាណមានច្រើនសណ្ឋាន ដូចជាការទៅក្លឹបហាត់ប្រាណ ការដើរនៅសួរច្បារ ការលេងកីឡា និងការត់ជាដើម។ ការហាត់ប្រាណបែបផ្សេងៗគ្នាបែបនេះសុទ្ធតែផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពយើង ប៉ុន្តែថ្ងៃនេះ CEN សូមប្រាប់ពីអត្ថប្រយោជន៍នៃការរត់ហាត់ប្រាណយឺតៗ។ តើវាមានប្រយោជន៍អ្វីខ្លះទៅ?
– ជួយសម្រកទម្ងន់ និងរំលាយជាតិខ្លាញ់ក្នុងរាងកាយ
-ពង្រឹងសុខភាពបេះដូង និងសរសៃឈាម
-ជួយបញ្ចុះសម្ពាធឈាម
-ធ្វើឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ
-រស់នៅបានអាយុវែង
-សុខភាពផ្លូវចិត្តកាន់តែល្អ
-ធ្វើឲ្យឆ្អឹង និងសន្លាក់រឹងមាន និងមានសុខភាពល្អ៕
សុភ័ក្ត្រ
ប្រភព៖ health