Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក ៖ បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​គំរាមកំហែង ខណៈ​ភ្លៀង​នឹង​បន្ត​ធ្លាក់

​ភ្នំពេញ ៖ នៅក្នុង​ខែ​នេះ​បាតុភូតធម្មជាតិ​ដូច ជា​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​គំរាមកំហែង​ដល់​មនុស្ស​សត្វលោក​ដដែល ខណៈ​ភ្លៀង​នៅ តែ​បន្ត​ធ្លាក់​ក្នុង​បរិមាណ​កើនឡើង​ជា​លំដាប់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ហើយក៏​អាចមាន​តំបន់​មួយចំនួន​នឹងមាន​ភ្លៀង​ខ្លាំង ពិសេស​រាជធានី​ភ្នំពេញ និង​បណ្តាល​ខេត្ត​ដែល​ស្ថិត នៅ​ភាគ​ខាងក្រោម​នៃ​ប្រទេស​កម្ពុជា​។

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ស្តីអំពី​ស្ថានភាព​អាកាសធាតុ​ដែល​បាន​តាមដាន​ជាប្រចាំ​លើ​ការវិវត្តន៍​នៃ​អាកាសធាតុ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​អាកាសធាតុ​មាន​ដូចខាងក្រោម ៖ ១-​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​៣១ ខែឧសភា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ក្នុង​បរិមាណ​កើន​ឡើងជា​លំដាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ ទន្ទឹម​នោះ​ក៏​អាចមាន​តំបន់​មួយចំនួន​នឹងមាន​ភ្លៀង​ខ្លាំង ពិសេស​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​ដែល​ស្ថិតនៅ​ភាគ​ខាងក្រោម​ប្រទេស​។ ការធ្លាក់ចុះ​នេះ​ភ្លៀង​មាន​លក្ខណៈ​រាយប៉ាយ​ល្អ​ជាង​មុន​។ ២-សីតុណ្ហភាព​អតិបរមា​ជា​មធ្យម​ស្ថិតក្នុង​ចន្លោះ​ពី ៣៣ ទៅ ៣៥ អង្សា​សេ ។ សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានបញ្ជាក់​ទៀតថា រហូតដល់​ដំណាច់​ខែឧសភា​នេះ បាតុភូតធម្មជាតិ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​គំរាមកំហែង​ដដែល ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ខាងលើនេះ ៕ ដោយ​៖ កូ​ឡាប​

×