ខេត្តស្វាយរៀង ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៨៧ខ្នង ក្នុងនោះផ្ទះស័ង្កសី ១១ខ្នង ផ្ទះក្បឿង ៧៦ខ្នង បានរងការខូចខាតនិងបណ្តាលអោយរងគ្រោះថ្នាក់ដល់មនុស្សម្នាក់ក្នុងហេតុការណ៍ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី ២៥ ខែឧសភាឆ្នាំ២០១៩វេលាម៉ោង ១៦និង៤៥នាទី។
បើយោងតាមសមត្ថកិច្ចបានអោយដឹងថា ៖ របើកដំបូល ៨៤ ខ្នងផ្ទះ
– លោតចេញពីជើងតម្កល់ ២ ខ្នងផ្ទះ
– រលំខូចខាតទាំងស្រុង ១ ខ្នងផ្ទះ។
ប្រភពខាងលើបានអោយដឹងទៀតថា ៖ នៅក្នុងស្រុករមាសហែកមានឃុំចំនួន៤ដែររងគ្រោះដោយគ្រោះធម្មជាតិនោះទី១.ឃុំត្រពាំងស្ដៅ របើកដំបូលចំនួន ៨០ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ៧៩ខ្នង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងស្ដៅ ១ខ្នង។
– លោតចេញពីជើងតម្កល់ ២ ខ្នង។
២.ឃុំអណ្ដូងពោធិ៍ ចំនួន ៣ ខ្នងរបើកដំបូល ២ខ្នង ផ្ទះស័ង្កសី ១ខ្នងក្បឿង ១ខ្នងនិងខូចខាតទាំងស្រុងចំនួន ១ខ្នង ផ្ទះសង់ពីឈើប្រក់ស័ង្កសីទំហំ ៦×៩ម៉ែត្រ។
៣.ឃុំម្រាម របើកដំបូលមួយខ្នងផ្ទះស័ង្កសី។
៤.ឃុំកំពង់ត្រាច របើកដំបូលមួយខ្នងផ្ទះស័ង្កសី។
-ក្នុងហេតុការណ៍នេះផងដែរមានរងគ្រោះថ្នាក់មនុស្សម្នាក់ឈ្មោះឡុង ចាន់ឌឿន ភេទ ស្រីអាយុ ៥០ឆ្នាំ នៅភូមិស្វាយប៉ោ ឃុំត្រពាំងស្ដៅ ត្រូវស័ង្កសីធ្លាក់លើបណ្ដាលឱ្យដាច់សរសៃកែងជើងខាងស្ដាំនិងរបួសជើងខាងឆ្វេងបច្ចុប្បន្នឈ្មោះខាងលើត្រូវបានបញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក៕ ដោយ ៖ វ៉ៃកូ