Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆែកឆេរ​ទីតាំង​លក់​ស្ករត្នោត​នៅ​ខាងក្រោយ​ផ្សារ​ដេប៉ូ រកឃើញ​ស្ករត្នោត​មាន​ភាពមិនប្រក្រតី​មួយចំនួន​

ភ្នំពេញ ៖ មន្ត្រី​កាំកុងត្រូល បាន​រកឃើញ​នូវ​ស្ករត្នោត​ដែល​មាន​ភាពមិនប្រក្រតី​មួយចំនួន នៅ​ទីតាំង​លក់​ស្ករត្នោត​នៅ​ខាងក្រោយ​ផ្សារ​ដេប៉ូ ដែល​សង្ស័យ​ថា មានប្រើ​ជាតិគីមី ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប ហើយ​ត្រូវបាន​មន្ត្រី​ជំនាញ​បញ្ជូន​យក​ស្ករត្នោត​ទាំងនោះ​ទៅ​មន្ទីរពិសោធន៍​ដើម្បី​ធ្វើ​ការពិសោធន៍​បន្តទៀតឲ្យ​ដឹងល​ទ្ធកាន់​ច្បាស់លាស់ ។​

​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​សហការណ៌​ជាមួយ​លោក​អភិបាលរង​ខណ្ឌ​និង​មន្ត្រី​ខណ្ឌ​ទួលគោក កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ ធ្នូ ឆ្នាំ​២០១៧​នេះ​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​លក់​ស្ករត្នោត​នៅ​ខាងក្រោយ​ផ្សារ​ដេប៉ូ ស្ថិត​នៅលើ​ផ្លូវ​លេខ​២១៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួល​គោក​ដើម្បី​ស្វែងរក​សារធាតុ​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​ចុះ​ពិនិត្យ​ទំនិញ​នេះ គឺ​ធ្វើឡើង​តាម​ការណែនាំ​ពី​ប្រធាន​ប្រតិភូ​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​លោក​ប្រធាន​សាខា​ផែស្ងួត​ចុង​ទី​ភ្នំពេញ​រួម​ទាំង​មាន​ការ​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​លោក​បន្ត​ថា​ការចុះពិនិត្យ​ទំនិញ​នៅ​ផ្សារ​ដេប៉ូ​នេះ​ក្រុមការងារ​របស់​លោក​ធ្វើ​សំណាក​ចំនួន​១៨ នឹង​បាន​យក​សំណាក​ស្ករត្នោត​ចំនួន​៤​ពី​ក្រុម​អាជីវករ​ផ្សារ​ទៅ​ពិនិត្យ​ក្នុង​មន្ទីរពិសោធន៍​ស្វែងរក​សារធាតុ​គីមី​ភ្លាមៗ​តែម្តង ដែល​សារធាតុ​ទាំងនេះ​នឹង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគ បើសិន​រកឃើញ​នៅ​សារធាតុ​គីមី​នេះ កម្លាំង​កាំកុងត្រូល​ផែស្ងួត​ចុង​ទី និង​ធ្វើ​ការដកហូត​និង​ធ្វើ​ការពិន័យ​តាម​ផ្លូវច្បាប់​។ ទំនិញ​ដែល​សង្ស័យ​រកឃើញ​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​ផ្អាក​មិនឲ្យ​ធ្វើ​អាជីវកម្ម​បណ្ដោះអាសន្ន រហូត​ដល់​មន្ទីរពិសោធន៍​ផ្ដល់​នូវ​លទ្ធផល​ផ្លូវការ ។​

លោក គង់ វុទ្ធី បន្តថា ការងារ​ចុះ​មក​ពិនិត្យ​ដល់​ទីតាំង​អាជីវកម្ម​ដោយផ្ទាល់ ក្នុង​គោលបំណង​ទប់ស្កាត់ នូវ​ការផលិត ស្ករស​ធ្វើជា​ស្ករត្នោត ទប់ស្កាត់ នូវ​បរិមាណ​និង​គុណភាព ការយក​ម្ស៉ៅ​មី ឬ​ម្ស៉ៅ​ឆា ដា​ក់លាយ​ជា​ស្ករ អោយ​មាន​ទំងន់ ធ្ងន់​និង ទប់ស្កាត់ នៅ​ការ​លាយ​សារធាតុ​គីមី សូ​ដ្យូ​ម​អ៉ី​ដ្រូ​សូ​ហ្វី​ត​។

​លោក​អនុប្រធាន​កាំកុងត្រូល​បាន​បន្ថែមទៀតថា បញ្ហា​សារធាតុ​គីមី សូ​ដ្យូ​ម​អ៊ីដ្រូសូ​ហ្វីត នេះ​អាច​បង្ក​អោយមាន​ផលប៉ះពាល់​ដល់​មនុស្ស​យើង ដូចជា ក្រពះ ពោះវៀន អោយ​រលាក ដំបៅ ក្លាយទៅជា​ជម្ងឺ​មហារីក​។

លោក លោក គង់ វុទ្ធី បាន​អំពាវនាវ​ដល់​អាជីវក​លក់ដូរ​នៅ​ផ្សារ​ដេប៉ូ​ក៏ដូចជា​ផ្សារ​ផ្សេង​និង​ទីតាំង​ផលិត​ទាំងអស់ សូម​កុំ​លាយ​បន្ថែម នូវ​សារធាតុ​គីមី ម្ស៉ៅ​ស ហៅ​ថា​សូ​ដ្យូ​ម​អ៉ី​ដ្រូ​សូ​ហ្វី​ត​នេះ ព្រោះ​វា​ធ្វើ​ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×