ភ្នំពេញ៖ ចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០១៩ តទៅ នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ពីមធ្យមទៅបង្គួរ ព្រមទាំងមានផ្គររន្ទះ និង ខ្យល់កន្ត្រាក់ទៀតផង នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលបានចេញផ្សាយ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ។
ក្រសួងធនធានទឹកបានបន្ថែមថា ក្នុងពេលមានភ្លៀងធ្លាក់ នឹងមានខ្យល់កន្ត្រាក់ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នឹងព្យាយាមរកទីកន្លែងមានសុវត្ថិភាព ដើម្បីបញ្ចៀសពីបាតុភូតរន្ទះបាញ់៕ ដោយ៖កូឡាប