ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១០មិថុនានេះ បានផ្សាយពីកិច្ចប្រតិបត្តិការបង្ក្រាបខ្សែរយៈបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ពីឡាវ មកកម្ពុជា (ករណី A3.469) ដែលមានអង្គការចាត់តាំង។
ក្រោយពីដំណើរការតស៊ូករណី “A3.469″ ដោយសហការជាមួយជាមួយនាយកដ្ឋានស៊ើបការណ៍បច្ចេកទេសរបស់ផែនសន្តិសុខ ។ នៅវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នៅចំណុច ខាងមុខ ប្រៃសណីយ៌ សង្កាត់វត្តភ្នំ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញ”ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងឆ្លងដែនខុសច្បាប់ ។ ជាលទ្ធផល គឺចាប់ឃាត់ខ្លួន ជនសង្ស័យ០៣នាក់(ស្រី០១) ដោយចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនICE ទម្ងន់ប្រមាណជាង ២០០០ក្រាម។
មន្ទីរប្រឆាំងគ្រឿងញៀន បានរៀបរាប់ពីរឿងរ៉ាវករណី មេក្លោង គឺមេខ្លោងនៅឡាវ(មិនស្គាល់ឈ្មោះ) បានបញ្ជូនគ្រឿង ញៀនជាបន្តបន្ទាប់ អោយឈ្មោះវង្ស សុខន ភេទស្រី (ចាប់ខ្លួន) ខេត្តស្ទឹងត្រែង ។
ឈ្មោះវង្ស សុខន ភេទស្រី”មេក្លោងនៅស្ទឹងត្រែង” បានដឹកជញ្ជូនគ្រឿងញៀន យកមកលក់អោយឈ្មោះសៅ សំណាង ភេទ ប្រុស”មេខ្លោងនៅភ្នំពេញ” ដោយប្រគល់នៅចំណតរថយន្តនៅមុខពេទ្យកាល់ម៉ែត្រ) ក្នុង១លើកៗពី២គីឡូក្រាមទៅ ១០គីឡូក្រាម។
ឈ្មោះ សៅ សំណាងបាន បញ្ជារ បែងចែកជួញដូរថ្នាំញៀននេះ សំរាប់ភ្នំពេញនិងខេត្តកំពង់ស្ពឺ តាកែវ ៖
១. នៅភ្នំពេញ ឈ្មោះ ផន ពិសី ប្រពន្ធរបស់ណាង (ចាប់ខ្លួន ដកហូតថ្នាំញៀនជាង ១០០០ ក្រាមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨) និងឈ្មោះ ហ៊ីម ពៅ ភេទស្រី និង ឈ្មោះហ៊ីម ជុ ភេទស្រី(ចាប់ខ្លួន ដកហូតបានថ្នាំញៀន ៧០០០ក្រាមច នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩)។២. នៅខេត្តកំពង់ស្ពឺ.តាកែវ ឈ្មោះ សោម សារ៉ាវ័ន្ត ភេទប្រុស (ចាប់ខ្លួនជាមួយឈ្មោះសៅ សំណាង និងឈ្មោះ វង្ស លី ដកហូតថ្នាំញៀនជាង ២០០០ ក្រាម នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩)។
ជាលទ្ធផលបង្ក្រាបករណីA9.469″ គឺកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ជនសង្ស័យ៦នាក់(ស្រី៣) ដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនទម្ងន់ជាង ១០គីឡូក្រាម និងបំផ្លាញខ្សែរយៈ ចាត់តាំងជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ-កម្ពុជា ៕ ដោយ ៖ កូឡាប