ភ្នំពេញ ៖ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិត ទៅប្រធានតុលាការកំពូលប្តឹងរំលាយគណបក្សនយោបាយចំនួន៩ ដែលបានប្រព្រឹត្ត ល្មើសនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងមិនបានផ្ញើរបាយការណ៍ ប្រចាំឆ្នាំ ជូនមកក្រសួងមហាផ្ទៃ។
ការប្តឹងរំលាយគណបក្សនយោបាយតូចៗទាំង៩នេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។
នៅក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនប្រធាន តុលាការកំពូលថា គណបក្សនយោបាយចំនួន៩ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួមមាន គណបក្សប្រជាជាតិខ្មែរ គណបក្សពលរដ្ឋខ្មែរ គណបក្សសង្គមខ្មែរនិយម គណបក្សសង្គមថ្មី គណបក្សខ្មែរជាតិនិយម គណបក្សនាងនាគនារីខ្មែរ គណបកក្សពន្លឺសេរីភាពលោកថាច់ រ៉េង គណបក្សស្ត្រីសង្គ្រោះកម្ពុជា គណបក្សសេរី បង្រួបបង្រួមជាតិ បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិមាត្រា៣១ នៃច្បាប់ស្តីពី គណបក្សនយោបាយ ដោយមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំជូនមក ក្រសួងមហាផ្ទៃតាមឆ្នាំនិមួយៗ ជាបន្តបន្ទាប់ ហើយកំពុងជាប់បណ្តឹងនៅ សាលាដំបូងរាជធានីភ្នំពេញផងដែរ។
ទន្ទឹមនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសាលក្រមផ្អាកសកម្មភាព បណ្តោះអាសន្នចំពោះគណបក្សនយោនបាយនចំនួន៤ ក្នុងចំណោម៩ គណបក្សខាងលើ មាន គណបក្សនាងនាគនារីខ្មែរ គណបកក្សពន្លឺសេរីភាព លោកថាច់ រ៉េង គណបក្សសេរីបង្រួបបង្រួមជាតិ និងគណបក្សស្ត្រីសង្គ្រោះកម្ពុជា។
សម្តេចក្រឡាហោម បានបញ្ជាក់ថា មកដល់ពេលនេះ គណបក្សនយោបាយ ខាងលើ មិនបានបំពេញកាតព្វកិច្ចក្នុងការបំពេញបែបបទ ផ្ញើមក ក្រសួងមហាផ្ទៃ ស្របតាម បទប្បញ្ញត្តិដូចមានចែងនៅក្នុងមាត្រា២៦ថ្មី និងមាត្រា៤៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃស្នើសុំ ប្រធានតុលាការកំពូល មេត្តាពិនិត្យសម្រេចលើសំណើប្តឹងរំលាយ គណបក្ស នយោបាយទាំង៩ ដូចមានឈ្មោះរៀបរាប់ខាងលើ។
សូមជម្រាបថា គិតមកដល់ដំណាចឆ្នាំ២០១៦ គណបក្សនយោបាយមានចំនួនសរុប៦៩គណបក្ស ក្នុងនោះគណបក្សបានបង្កើត តែមិនទាន់បានចុះបញ្ជី ២៥គណបក្ស និងគណបក្សនយោបាយដែលបានចុះបញ្ជី៤៤គណបក្ស។ ដោយឡែកនៅក្នុងឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីគណបក្សនយោបានចំនួន៣ អនុញ្ញាតឲ្យបង្កើតគណបក្សនយោបាយចំនួន៦ និងលុបឈ្មោះគណបក្សនយោបាយចំនួន១៕ មុនីរាជ topbestproreview