លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ហៅកាត់ថាស៊ីម៉ាក់ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ បានសរសេរលើហ្វេសប៊ុកផ្លូវការថា ឃាតករលាក់មុខ សំណល់ពីសង្គ្រាម ជាប្រភេទគ្រាប់បេ សម្លាប់យុវជនម្នាក់ នៅខេត្តប៉ៃលិន! សូមសម្តែងនូវការសោកស្តាយ និងមរណទុក្ខចំពោះយុវជន ដែលបាត់បង់ជីវិត ដោយសារសំណល់ជម្លោះរវាងខែ្មរ-ខែ្មរពីអតីតកាលនេះ! ។
កាលពីវេលាម៉ោង ១៥និង២៥ នាទី ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៩ មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ មួយកើតឡើង នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនរងគ្រោះ ឈ្មោះ វិន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មូលហេតុទៅធ្វើស្មៅដំឡូងកាប់ត្រូវ គ្រាប់មិនទាន់ផ្ទុះ (សល់ពីសង្គ្រាម) ប្រភេទគ្រាប់ បេ បណ្ដាលឱ្យផ្ទុះស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រុមជំនាញយេីងខ្ញុំតែងតែ ជំរុញឱយការរៀបចំគោលនយោបាយថ្នាក់ជាតិ ឱយបានគ្រប់ជ្រុងជ្រោយ ដោយចៀសវាងដាច់ខាត ចំពោះការយល់ថា តំបន់សមភូមិ តំបន់មានគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចាត់កំរិតគំរាមកំហែង សុវត្ថិភាពទាប ដោយកំណត់ថា រង់ចាំឃេីញគ្រាប់មិនទាន់ផ្ទុះ ទេីបហៅជំនាញទៅបោសសម្អាត ទង្វេីនិងការគិតបែបនេះ ជាកំហុសឆ្គងធ្ងន់ធ្ងរណាស់! ជាគោលនយោបាយ សុវតិ្ថភាពគ្រាប់មីននិង UXOs ត្រូវតែមានទស្សនវិស័យ ចាត់វិធានបង្ការ មិនមែនចាត់វិធានការកែតម្រូវនោះទេ ( preventive action, not corrective action)៕ ដោយ៖កូឡាប