Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្ត​តាកែវ រៀបចំ​យុទ្ធនាការ​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើ​រនា​ឆ្នាំ​សកល​ខាងមុខ​

​តាកែវ​៖ លោក ខាន់ សុខា អភិបាលរង​ខេត្ត តំណាង ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ លោក ណុប នី ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តតាកែវ រួមជាមួយ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកំម្លាំងប្រដាប់អាវុ​ធទាំង​បី​ប្រភេទ បាន​អញ្ជើញ​បើក​យុទ្ឋនាការ​ផ្សព្វផ្សាយ​ស្ដីពី ( ការអនុវត្ត​រឹតបន្ដឹង​ការ​ពាក់មួក​សុវត្ថិភាព នា​ឱកាស​មុនពេល​បុណ្យចូលឆ្នាំ​សកល​ឆ្នាំ​២០១៨​ខាងមុខនេះ ) ដែល​បាន​ប្រារព្ឋ​ធ្វើឡើង​នៅ​ខាង​មុខ​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អង្គតាសោម ស្រុក​ត្រាំកក់ នា​ថ្ងៃ​សុក្រ ១២ កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ។​

​ថ្លែង​ប្រាប់​ដល់​ក្រុម​សារព័ត៌មាន នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​ការអនុវត្ត​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​លើក​ទី​០២ ដែល​រៀបចំ​ធ្វើឡើង​នៅ​មុខ​សាលា​វិទ្យាល័យ​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន អង្គតាសោម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ បានឲ្យដឹងថា ថ្ងៃនេះ​នៅ​ខេត្តតាកែវ​ក៍​ដូចជា​នៅ​ទូទាំង​ប្រទេស​ដែរ គឺ​បាន​រៀបចំ យុទ្ធនាការ​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ ហើយ​គោលបំណង​នៃ​យុទ្ធនាការ​នេះ គឺ​ចង់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ធ្វើដំណើរ​តាមផ្លូវ ពាក់មួក​សុវត្ថិភាព​ឲ្យបាន​គ្រប់ៗ​គ្នា និង​ឲ្យ​ពួកគាត់​បាន​យល់ដឹង​ពី​សារៈសំខាន់​របស់​មួកសុវត្ថិភាព ។​

​លោក​អភិបាលរង​ខេត្តតាកែវ រូប​នេះ​បន្ថែម​ទៀត​ថា នៅក្នុង​យុទ្ធនាការ​នេះដែរ គឺ​យើង​មាន​ការចូលរួម​សហកា​រ​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ហើយ​ក្នុងនោះ​ដែរ នៅពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ គាត់​មិន​បាន​ពាក់មួក​សុវត្ថិភាព ក្រុម​ការងារ​យើង​នឹង​តម្រូវ​ឲ្យ​គាត់​ឆ្លើយ​នឹង​សំណួរ​ទាក់ទង​នឹង​ច្បាប់​ច​ចរាណ៍​ផ្លូវគោក សារៈប្រយោជន៍​នៃ​មួកសុវត្ថិភាព និង​សំណួរ​ពាក់ព័ន្ធ​នឹង​ផ្លាកសញ្ញា​ចរាច​រណ​ជាដើម ហើយ​នៅពេល​ដែល​គាត់​ឆ្លើយ​សំណួរ​ត្រូវ យើង​នឹង​ផ្តល់​មួកសុវត្ថិភាព​ថ្មី​ជូន​គាត់​១ ព្រមទាំង​សៀវភៅ​ច្បាប់​ចរាចរណ៍​១​ក្បាល និង​និមិត្តសញ្ញា​ចរាចរណ៍​ជាដើម ។​

​ទទឹម​និង​មានកា​រឹតបណ្តឹង​នេះ​ដែរ​លោក ណុប នី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាន​អោយដឹងថា យុទ្ធនាការ​នេះ វា​ពិតជា​បាន​បំផុសស្មារតី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ភ្ញាក់រលឹក​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍ និង​ចូលរួម​ពាក់មួក​សុវត្ថិភាព នៅពេល​ធ្វើដំណើរ ជា​ពិសេស​បងប្អូន​អ្នកបើកបរ​រថយន្ត​ក៍ពាក់​ខ្សែក្រវ៉ាត់​ផងដែរ ហើយ​តាមរយៈ​សកម្មភាព​ថ្ងៃនេះ​នៅ​ខេត្តតាកែវ ក៍​ដូចជា​នៅ​ទូទាំង​ប្រទេស សង្ឃឹម​ថា​បងប្អូន​ប្រជាពលរដ្ឋ​ពិតជា ចូលរួម​គោរព​ច្បាប់ និង​ពាក់មួក​សុវត្ថិភាព​ជានិច្ច​រាល់​ពេល​បើក​បរជា​រៀងរហូត មិន​ត្រឹមតែ​មួយ​ថ្ងៃនេះ​ទេ គឺ​រហូត ។​

ជាមួយគ្នានេះដែរ លោក ប៉ុក ពល​រិទ្ធ ស្នងការរង​ទទួល​ផែន​ចរាចរណ៏​ផ្លូវ​គោកខេត្ត​តាកែវ ក៏​បាន​ធ្វើការ​សំណូមពរ ២​ចំណុច​៖ ទី​១- សូម​អ្នក​បើក​បរទាំង​អស់ ទាំង​រថយន្ត ទោចក្រយានយន្ត សូម​បើកបរ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ចំពោះ​អ្នកបើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​ការពារ ហើយ​អ្នកបើកបរ​ម៉ូតូ ត្រូវ មាន​ញ្ចក់ និង​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ និង​ទី​២- សូម​កុំ​បើកបរ​លើ​ល្បឿន​កំណត់ កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ឬ​ងងុយ គោរព​ស្លាក​សញ្ញា​សារាច​រណ៍ ត្រូវ​ពិនិត្យ ប្រព័ន្ធ​បច្ចេកទេស​រថយន្ត ដូចជា​កង់ ហ្វ្រាំង មុនពេល​ចេញដំណើរ ជា​ពិសេស​ត្រូវ​មាន​អធ្យាស្រ័យ​គ្នា​ក្នុង​ការបើកបរ ៕ តាកែវ​

×