របាយការណ៍នៃមន្ទីរពេទ្យតៃវ៉ាន់មួយឲ្យដឹងថា បុរសម្នាក់ត្រកូល Wang មានវ័យ ៥១ឆ្នាំ បានត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យក្នុងស្ថានភាពឈឺចាប់យ៉ាងខ្លាំង អាស្រ័យដោយភរិយាខ្លួនខាំពេលនាងរំញោចខ្លាំងពេក ធ្វើឲ្យពងស្វាសរបស់គាត់រងរបួសជាទម្ងន់។
ភរិយាអាយុ ៤៩ឆ្នាំ របស់គាត់គឺជាអ្នកទូរស័ព្ទហៅឡានសង្គ្រោះ។ ប្តីប្រពន្ធពីរនាក់នេះ ពិតជាមានការពិបាកមុនពេលសម្រេចចិត្តមកកាន់មន្ទីរពេទ្យ ពេលរថយន្តសង្គ្រោះទៅដល់កន្លែងកើតហេតុ លោក Wang ពាក់បានតែអាវក្រៅ រីឯដៃកាន់ចានទ្រពងស្វាស ខណៈភរិយាគាត់រអ៊ូតិចៗ “ខ្ញុំជ្រុល…ខាំហើយ”។
វេជ្ជបណ្ឌិត Lu Li នៃមន្ទីរពេទ្យTaichung Metro Harbor អ្នកព្យាបាលផ្ទាល់ឲ្យលោក Wang និយាយថា គាត់ដំណើរការដេរស្នាមរបួសឲ្យអ្នកជំងឺដើម្បីបញ្ជៀសការឆ្លងមេរោគ។
វេជ្ជបណ្ឌិត Li ចែករំលែកថា “យើងខ្ញុំបារម្ភខ្លាចគាត់ពុំអាចដណ្តើមយកមកវិញនូវមុខងាររបស់ពងស្វាស មានន័យថា គាត់អាចប្រឈមនឹងស្ថានភាពពុំមានកូននាថ្ងៃអនាគត ។ លោកវាងកំពុងជាសះស្បើយបណ្តើរៗហើយ ក្រោយពេលរំញោចជ្រុលរបស់ភរិយា៕ ចន្ទ្រា